ស្វែងរកពួកយើង:

Xiaomi 16 Pro Max ត្រូវគេទមា្លយថា នឹងបំពាក់នូវអេក្រង់នៅលើខ្នងក្រោយ!

ដោយ

Koun Jab Luffy

16 មិថុនា 2025 08:06 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានការទម្លាយថា ក្រុមហ៊ុន Xiaomi អាចនឹងមានគម្រោងក្នុងការឌីស្សាញនូវផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះកាន់តែមិនធម្មតា។ បើមើលទៅលើការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station នៅពេលនេះ បានបង្ហើបថា ស្មាតហ្វូន Flagship ថ្មីរបស់ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវអេក្រង់មួយទៀតនៅផ្នែកខាងក្រោយ។ អ្នកទម្លាយនេះមិនទាន់បញ្ជាក់នូវឈ្មោះជាផ្លូវការរបស់ស្មាតហ្វូនថ្មីនេះទេ ប៉ុន្តែគេដឹងថា ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Qualcomm SM8850 ឬ Snapdragon 8 Elite 2 ហើយការឌីស្សាញខាងក្រោយនេះគឺមានអេក្រង់ដ៏ទាក់ទាញបំផុត។
ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏ត្រូវបានគេនមិយាយថា នឹងមានកាមេរ៉ា Periscope Telephoto ជាមួយនឹង Vertical Hole-Punch Payout នៅផ្នែកខាងក្រោយផងដែរ។ អ្នកទម្លាយនេះ បន្តអះអាងថា នេះមិនមែនជាស្មាតហ្វូនបត់បាននោះទេ។ តាមការបញ្ជាក់ចេញពីការបែកធ្លាយជាច្រើននៅក្នុងប្រទេសចិន ស្មាតហ្វូននេះគឺជា Xiaomi 16 Pro Max។ ស្មាតហ្វូននេះនឹងជំនួសស្មាតហ្វូន Xiaomi 15 Pro ខណៈពេលដែលស្មាតហ្វូន Xiaomi 16 និង Xiaomi 16 Pro នឹងក្លាយជាម៉ូឌែលដែលមានរូបរាងតូចក្នុងការប្រើប្រាស់។
គួរបញ្ជាក់ថា កាលពីឆ្នាំ 2021 កន្លងទៅនេះ ស្មាតហ្វូន Xiaomi 11 Ultra ក៏ធ្លាប់មានអេក្រង់ដែលមានទំហំ 1.1-អ៊ីង AMOLED នៅផ្នែកខាងក្រោយផងដែរ។ សម្រាប់ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺសម្រាប់ Quick Message Previews, Always-On Display Funcions និងថតរូបភាព Selfie ជាដើម។
លោក Lei Jun នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានអះអាងថា ស្មាតហ្វូននេះអាចនឹងមានការឌីស្សាញថ្មីជាមួយនឹងអេក្រង់តូចនៅខាងក្រោយដែលមិនប៉ះពាល់ទៅលើថាមពលថ្មនោះទេ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Qualcomm’s SM8850 ជាមួយនឹងដំណើរការ 3nm របស់ក្រុមហ៊ុន TSMC ។
Article image
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ដដែលនេះ បានអោយដឹងថា បន្ទះឈីបនេះ មានពិន្ទុ 4000 នៅក្នុងការតេស្ត Single-Core និង 11000 នៅក្នុងការតេស្ត Multi-Core នៅលើ Geekbench 6 ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវ 16MB GMEM និង Adreno 840 GPU។ នៅលើស្មាតហ្វូននេះ ប្រើប្រាស់ម៉េមូរីប្រភេទ UFS 4.1 storage និងមានរ៉េម LPDDR5X RAM ដែលមានទំហំ 12GB+256GB ៕