ស្វែងរកពួកយើង:

Xiaomi 16 Pro Max នឹងក្លាយជាស្មាតហ្វូនមានថ្មធំជាងគេបំផុតក្នុងចំណោមស្មាតហ្វូនប្រណិតៗ Flagship

ដោយ

Koun Jab Luffy

18 កក្កដា 2025 11:24 ថ្ងៃត្រង់

អាន 2 នាទី

Article image
ខណៈពេលដែលនៅសល់ពេលជាច្រើនខែទៀតមុនការប្រកាសចេញនូវស្មាតហ្វូនប្រណិតៗ Flagship របស់ប្រទេសចិននោះ នៅពេលនេះ មានពាក្យចចាមអារ៉ាម និងរបាយការណ៍ជាច្រើន បានចាប់ផ្តើមទម្លាយព័ត៌មានថ្មីៗជាច្រើនដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុន Xiaomi គឺម៉ាកយីហោមួយ ដែលគេដឹងថា អាចនឹងបញ្ចេញនូវស្មាតហ្វូនប្រណិតរបស់ខ្លួន Xiaomi 16 series ដែលមានដូចជា Xiaomi 16, 16 Pro, 16 Ultra និង 16 Pro Max។
យោងតាមការការទម្លាយថ្មីនេះ គឺបានធ្វើការចែកចាយនូវព័ត៌មានថ្មីពីទំហំថាមពលថ្មរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Pro Max ហើយ។ នៅក្នុងពាក្យចចាមអារ៉ាមចុងក្រោយបំផុតចេញពីអ្នកទម្លាយ Digital Chat Station បានលម្អិតនៅលើ Weibo ផងដែរ។ តាមដំណឹងថ្មីបាននិយាយថា ក្រុមហ៊ុន Xiaomi នឹងបង្ហាញស្មាតហ្វូន Xiaomi 16 series នៅចុងឆ្នាំនេះហើយ ដោយមានការបង្ហាញអំពីទម្រង់នៃការឌីស្សាញថ្មីពីកាមេរ៉ាខាងក្រោយថ្មីនៅលើស្មាតហ្វូន Xiaomi 16 Pro Max ផងដែរ។ ស្មាតហ្វូន Flagship ជំនាន់ថ្មីនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite 2។
Article image
អ្នកទម្លាយ Digital Chat Station បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Pro Max នឹងបំពាក់នូវថាមពលថ្មទំហំដល់ទៅ 7,290mAh ដែលនៅលើទីផ្សារនឹងកំណត់ត្រឹម 7,500mAh។ សម្រាប់ស្មាតហ្វូន Xiaomi 16 Ultra វិញ អាចនឹងមានថាមពលថ្មត្រឹមតែ 7,000mAh ប៉ុណ្ណោះ។ ជាមួយនិងទំហំនេះ គឺបានធ្វើអោយស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Pro Max មានថាមពលថ្មធំបំផុតនៅក្នុងស្មាតហ្វូន Series របស់ខ្លួននាពេលបច្ចុប្បនន្ន។ ស្មាតហ្វូនថ្មីនេះ អាចនឹងប្រជែងបានជាមួយនឹងស្មាតហ្វូន vivo X300 series និង OPPO Find X9 series ដែលបំពាក់នូវថាមពលថ្មត្រឹមតែ7,000mAh ប៉ុណ្ណោះ៕