
តាមរបាយការណ៌ជាច្រើននាពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series របស់ខ្លួននៅក្នុងពេលឆាប់ៗនេះហើយ។ ជាមួយនិងព័ត៌មានថ្មីៗរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេរពឹងថា នឹងធ្វើអោយមនុស្សគ្រប់គ្នាជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាក់ជាមិនខាន។ យោងតាមការទម្លាយចេញពី Ice Universe ក៏ទើបតែទម្លាយអំពីការឌីស្សាញនៃស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung នេះ ហើយពេលនេះ គាត់ក៏បានធ្វើការប្រៀបធៀបនូវគែម Bezels របស់ស្មាតហ្វូន Galaxy S26 Pro និងស្មាតហ្វូន Xiaomi 16 Pro ។
បើតាមការបញ្ជាក់របស់អ្នកទម្លាយ Ice Universe បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Pro ប្រហែលជាមិនទាន់មានការភ្ញាក់ផ្អើលនោះទេ ទៅលើគែម bezels របស់ស្មាតហ្វូននេះ ខណៈដែលស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Pro គឺមានភាពអស្ចារ្យជាងដោយសារតែប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតនៅក្នុងឧស្សាហកម្មនេះ។ នៅក្នុងរូបភាព renders ថ្មីនេះ បានបង្ហាញថា ស្មាតហ្វូន Xiaomi 16 Pro នឹងមានគែម bezels ស្តើងជាងមុន ខណៈពេលដែលគែមរបស់ស្មាតហ្វូន Galaxy S26 Pro គឺមានកម្រាស់ដូចគ្នាទៅនឹងម៉ូឌែលជំនាន់មុន។

ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Pro អាចនឹងក្លាយជាស្មាតហ្វូនលក់ដាច់បំផុតប្រភេទ Non-Ultra ហើយក៏អាចនឹងដាក់សម្ពាធដល់ស្មាតហ្វូនស៊េរីថ្មីក្រុមហ៊ុន Samsung ផងដែរ។ ស្មាតហ្វូន Xiaomi 16 Pro នឹងមានថាមពលថ្មទំហំ 6,300 mAh បើប្រៀបធៀបជាមួយនឹងថាមពលថ្មនៅលើស្មាតហ្វូន Galaxy S26 គឺមានថាមពលថ្មត្រឹមតែ 4,300mAh ប៉ុណ្នោះ។ ស្មាតហ្វូន Galaxy S26 Series នឹងបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2026 ខណៈពេលដែលស្មាតហ្វូន Xiaomi 16 អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2025 នេះ៕
