
យោងតាមការទម្លាយព័ត៌មានថ្មីមួយនៅលើបណ្តាញសង្គម X បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Ultra នឹងមានឌីស្សាញជាមួយ Leica logo កាន់តែស្អាត។ តាមរយៈនៃព័ត៌មាននេះ បង្ហើបថា ស្លាកឡូហ្កោថ្មីនេះ នឹងមានទម្រង់រង្វង់មូលពណ៌ក្រហម និងមានអក្សរ Leica នៅខាងក្នុង ដែលនឹងបន្តនូវភាពល្បីល្បាញកាន់តែខ្លាំង ហើយនឹងបញ្ជាក់ពីការចាប់ដៃគ្នាកាន់តែខ្លាំងថែមទៀតរវាងក្រុមហ៊ុន Leica និងក្រុមហ៊ុន Xiaomi។
សម្រាប់រូបភាពដែលគេបង្ហាញចេញនេះ គឺនៅលើស្មាតហ្វូន Xiaomi 15 Ultra ប៉ុណ្ណោះ! សម្រាប់វត្តមានរបស់ស្មាតហ្វូន Xiaomi 16 Ultra នាពេលខាងមុខត្រួវបានគេនិយាយថា អាចនឹងមានការប្រែប្រួល។ ជាមួយនិងវត្តមានកន្លងមក ស្លាកសញ្ញាពណ៌ក្រហម និងអក្សរ Leica logo នៅក្នុងនេះ គឺត្រូវបានគេឃើញមាននៅលើប្រអប់របស់ស្មាតហ្វូន Xiaomi 15 Ultra ប៉ុន្តែនៅស្មាតហ្វូនគឺមិនមាននោះទេ។ Xiaomi 16 Ultra ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅលើទីផ្សារសកលនាខែកុម្ភៈខាងមុខនេះហើយ ប្រសិនបើអ្វីៗមិនមានការផ្លាស់ប្តួរសម្រាប់ឆ្នាំនេះ។

Xiaomi 16 Ultra ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.85-អ៊ីងកម្រិត LTPO OLED screen ល្បឿន "2K+" resolution និងមានគែម symmetrical bezels នៅគ្រប់ជ្រុងតែម្តង។ សម្រាប់គែម bezels នៅលើស្មាតហ្វូនថ្មីនេះ គឺនឹងមានកម្រាស់ស្តើងជាងស្មាតហ្វូន iPhone ថែមទៀតផង។ Xiaomi 16 Ultra អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm ជំនាន់ថ្មី Snapdragon 8 Elite Gen 5។
