ស្វែងរកពួកយើង:

Xiaomi 16 Ultra នឹងបំពាក់នូវ Continuous Optical Zoom ដូចទៅនឹងអ្វីដែលមានប្រើនៅលើកាមេរ៉ា DSLR អញ្ចឹង

ដោយ

Koun Jab Luffy

29 កក្កដា 2025 04:22 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ យោងតាមការបែកធ្លាយមួយចេញពីអ្នកទម្លាយ Digital Chat Station បានបង្ហើបអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី  Xiaomi 16 Ultra ដែលនឹងមានវត្តមានឆាប់ៗនេះ អាចនឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មី និងដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលដែលនឹងមានបំពាក់នូវកាមេរ៉ាទំហំ 200MP គាំទ្រជាមួយនូវប្រព័ន្ធ Multi-Layer Periscope Lens ថែមទៀតផង។ អ្វីដែលធ្វើអោយស្មាតហ្វូននេះកាន់តែមានភាពពិសេសនោះ គឺការប្រើប្រាស់នូវ “Continuous Optical Zoom” ដែលមុខងារនេះ គឺមិនសូវមានក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនធ្លាប់ប្រើប្រាស់នោះទេ។
ផ្អែកលើព័ត៌មាននេះ ប្រសិនបើនេះជាការពិតនោះ ក្រុមហ៊ុន Xiaomi អាចនឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់លើសពី  fixed zoom 3x ឬ 5x ដែលស្រដៀងគ្នាជាមួយនឹងកាមេរ៉ាឡែនកាមេរ៉ាដែលមាននៅលើ DSLR អញ្ចឹងដែរ។ យោងតាមការបែកធ្លាយខាងលើនេះ ការប្រើប្រាស់នូវសិនស័រ CMOS ថ្មីនេះ នឹងអនុញ្ញាតអោយក្រុមហ៊ុន Xiaomi អាចកាត់បន្ថយទៅលើកម្រិតនៃការបាត់បង់គុណភាពនៅពេលដែល Zoom in/ Zoom out ។
Article image
ជាមួយគ្នានេះ Digital Chat Station បានបន្តបង្ហើបថា ក្រុមហ៊ុន Xiaomi ក៏នឹងធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាជាច្រើនដើម្បីអោយបច្ចេកវិទ្យានៃការថតរូបភាពកាន់តែអស្ចារ្យ។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Ultra នេះ គឺអាចនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមិនធ្លាប់មានពីមុនមកនោះទេ។
Article image
គួរបញ្ជាក់ថា បើតាមការបែកធ្លាយជាច្រើនមុននេះ ស្មាតហ្វូនថ្មីនេះ អាចនឹងបំពាក់នូវកាមេរ៉ាទំហំ 1-អ៊ីង 50MP និង 50MP Sony LYT-600 ultra-wide lens និងកាមេរ៉ាខាងមុខទំហំ 50MP។ បន្ថែមពីនេះ ស្មាតហ្វូន Xiaomi 16 Ultra នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 ហើយអាចនឹងមានថាមពលថ្មធំចន្លោះពី 7,000 ទៅ 7,500mAh ដែលធំជាងអ្វីដែលយើងបានឃើញនៅលើស្មាតហ្វូន Flagships ជាច្រើនទៀត៕
Xiaomi 16 Ultra នឹងបំពាក់នូវ Continuous Optical Zoom ដូចទៅនឹងអ្វីដែលមានប្រើនៅលើកាមេរ៉ា DSLR អញ្ចឹង