ស្វែងរកពួកយើង:

Xiaomi 16 និង Redmi K90 Series អាចនឹងបំពាក់នូវអេក្រង់ 2K RGB OLED Panel

ដោយ

Koun Jab Luffy

16 មិថុនា 2025 01:48 រសៀល

អាន 2 នាទី

Article image
យោងតាមការទម្លាយចេញពី Digital Chat Station ថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន Xiaomi អាចនឹងមានការបំពាក់នូវអេក្រង់ប្រភេទ Real RGB OLED សម្រាប់ស្មាតហ្វូន Flagships ស៊េរីរបស់ខ្លួន ដែលត្រៀមនឹងមានការដាក់សម្ពោធជាផ្លូវការណ៌នាពេលឆាប់ៗខាងមុខនេះ។ បើតាមការបញ្ជាក់កន្លងមក គឺមានការនិយាយថា អេក្រង់កម្រិត 2K Real RGB OLED panels នេះ ត្រូវគេរំពឹងថា នឹងធ្វើការផលិតទ្រង់ទ្រាយធំនៅក្នុងខែកញ្ញា ហើយអាចជាស្មាតហ្វូន Xiaomi 16 រួមនិងស្មាតហ្វូន Redmi K90 series។
អេក្រង់ទាំងនេះ គឺប្រើប្រាស់នូវទម្រង់ RGB Sub-Pixel Layout ដែលអនុញ្ញាតអោយភិចសែលពណ៌ក្រហម បៃតង និងខៀវអាចបញ្ចេញនូវពន្លឺបានដោយខ្លួនឯង។ សម្រាប់រចនាសម្ព័ន្ធថ្មីនេះ អាចធ្វើអោយពន្លឺអេក្រង់កាន់តែច្បាស់ជាងមុនផងដែរ។ សម្រាប់ Real RGB layout នេះក៏ធ្វើអោយការបាត់បង់ទៅលើ pixel density l នៅក្នុងកម្រិតតិចបំផុត។ ការប្រើប្រាស់នូវ Real RGB OLED នេះអាចដោះស្រាយទៅលើបញ្ហាបច្ចុប្បន្នដែលមានៅលើអេក្រង់ OLED Panels ដូចជាបញ្ហានៃ Screen Burn ជាដើម។
Article image
របាយការណ៍មុននេះ ធ្លាប់បានទម្លាយថា ក្រុមហ៊ុន Xiaomi នឹងប្រើប្រាស់នូវអេក្រង់ទៅលើស្មាតហ្វូន Redmi K90 series ទំហំ 6.59-អ៊ីង ±2K LTPS ជាប្រភេទកញ្ចក់រាបស្មើរ ហើយអេក្រង់នេះ នឹងមានបំពាក់នូវ Pixel Density ខ្ពស់ជាមួយនឹងគែម Bezels ស្តើងជាងមុនថែមទៀតផង។
Article image
សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Redmi K80 គឺមានអេក្រង់ទំហំត្រឹមតែ 6.67-អ៊ីង AMOLED ដែលអភិវឌ្ឍដោយក្រុមហ៊ុន TCL CSOT។ មកដល់ពេលនេះ បើទោះបីជានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណ៌ពីស្មាតហ្វូនដែលនឹងប្រើប្រាស់អេក្រង់នេះក៏ដោយ ក៏គេជឿជាក់ថា គឺមានតែស្មាតហ្វូន Xiaomi 16 និង Redmi K90 ប៉ុណ្ណោះ មិនអាចមានម៉ូដែលផ្សេងនោះទេ៕
Xiaomi 16 និង Redmi K90 Series អាចនឹងបំពាក់នូវអេក្រង់ 2K RGB OLED Panel