ស្វែងរកពួកយើង:

Xiaomi 16 និង Xiaomi 16 Pro នឹងមានការអាប់ដែតខ្លាំងទៅលើប្រព័ន្ធកាមេរ៉ា!

ដោយ

Koun Jab Luffy

18 សីហា 2025 02:48 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ Flagship របស់ខ្លួន Xiaomi 16 និង Xiaomi 16 Pro ដែលស្មាតហ្វូននេះ ត្រូវបានគេជឿជាក់ថា នឹងមានការ Upgrade ច្រើនទៅលើប្រព័ន្ធកាមេរ៉ាខ្លាំងជាងជំនាន់មុនៗ។ ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី 4 ក្នុងខែកញ្ញាឆ្នាំ 2025 ខាងមុខនេះខណៈ ដែលការបែកធ្លាយជាច្រើនមុននេះ បានទម្លាយអំពីកាមេរ៉ារបស់ស្មាតហ្វូនខ្លះៗរួចមកហើយ។
យោងតាមការទម្លាយចេញពី Digital Chat Station នៅលើបណ្តាញសង្គម Weibo បានបង្ហាញថា នៅលើស្មាតហ្វូនទាំងពីរម៉ូដែលនេះ គឺនឹងមានការបោះបង់ចោលនូវកាមេរ៉ាខាងមុខ 32MP កម្រិត f/2.0 ដែលក្រុមហ៊ុននេះ បានប្រើប្រាស់ចាប់តាំងពីនៅលើស្មាតហ្វូន Xiaomi 13 series មកម្លេះ ដោយនឹងជំនួសមកវិញនូវកាមេរ៉ាខាងមុខទំហំ 50MP ជាមួយនឹងមុខងារ wider field of view មាន autofocus និងអាចថតកម្រិត  4K ល្បឿន 60fps recording ថែមទៀតផង។ ពិតជាពិសេសសម្រាប់ selfie និង vlogging។
Article image
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi 16 និង នឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1/1.3-អ៊ីង ខណៈពេលដែលម៉ូឌែល Xiaomi 16 Pro នឹងមានមុខងារ Dynamic range និង ToF sensor សម្រាប់ការថត Portrait Shots បានយ៉ាងប្រសើរ។ កាមេរ៉ា Leica នេះក៏មានការពង្រឹងផងដែរ។
Article image
សម្រាប់សមាជិកនៃស្មាតហ្វូន Xiaomi 16 Series នេះ ក៏អាចនឹងមានម៉ូឌែល“Pro Max” ផងដែរ ដោយម៉ូដែលនេះ នឹងដំណើរការនូវបន្ទះឈីប Snapdragon 8 Elite 2 របស់ក្រុមហ៊ុន Qualcomm។ យោងតាមការបែកធ្លាយមួយនៅក្នុងខែមេសាកន្លងទៅនេះ បានអះអាងថា ស្មាតហ្វូន Xiaomi 16 នឹងមានថាមពលថ្មធំដល់ទៅ 7,000mAh។ ស្មាតហ្វូនស៊េរីថ្មី  Xiaomi 16 series នេះ ត្រូវបានគេរំពឹងថា អាចនឹងប្រជែងជាមួយនឹងស្មាតហ្វូន OPPO Find X9 និង vivo X300 ផងដែរ៕
Xiaomi 16 និង Xiaomi 16 Pro នឹងមានការអាប់ដែតខ្លាំងទៅលើប្រព័ន្ធកាមេរ៉ា!