ស្វែងរកពួកយើង:

Xiaomi 16 នឹងមានអេក្រង់ទំហំ 6.3-អ៊ីង នឹងមានថាមពលថ្មធំជាងម៉ូដែលមុន!

ដោយ

Koun Jab Luffy

01 ឧសភា 2025 04:04 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មី Xiaomi 16 series ថែមទៀតហើយ ដែលស្មាតហ្វូនថ្មីនេះ អាចនឹងមាន 2 ម៉ូដែល រួមមានដូចជា Xiaomi 16 និង 16 Pro ហើយស្មាតហ្វូននេះ ក៏អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 ដំបូងបំផុតរបស់ពិភពលោក ដែលក្រុមហ៊ុន Qualcomm គ្រោងនឹងមានការប្រកាសចេញជាផ្លូវការនៅក្នុងខែតុលាឆ្នាំនេះ។ យោងតាមការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Smart Pikachu បានអោយដឹងថា ស្មាតហ្វូន Xiaomi 16 នេះនឹងមានអេក្រង់ទំហំ 6.32-អ៊ីង នឹងមានថាមពលថ្មធំជាងជំនាន់មុន។
អ្នកទម្លាយរូបនេះ បានបន្តថា Xiaomi 16 series ដែលជាស្មាតហ្វូនជំនាន់ថ្មី របស់ Xiaomi នេះ នឹងមានអេក្រង់រាបស្មើរ ដ៏ទាក់ទាញបំផុត។ មុននេះមានការបែកធ្លាយមួយ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 នេះ នឹងមានអេក្រង់ទំហំ 6.3-អ៊ីង OLED គាំទ្រជាមួយនឹងគែម bezels ស្តើងមែនទែន។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវស្បែក HyperOS 3.0 UI ផ្អែកជាមួយ Android 16 OS។ និយាយពីការថតរូបវិញ ស្មាតហ្វូន Xiaomi 16 នេះ នឹងមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 50-Megapixel។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណ៌ទៅលើទំហំថាមពលថ្មដែលប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 16 នេះនៅឡើយទេ។
Article image
កន្លងមកធ្លាប់មានការទម្លាយថា ទំហំថ្មរបស់ស្មាតហ្វូន Xiaomi 16 នេះ នឹងមានទំហំធំជាងថ្មដែលមាននៅលើស្មាតហ្វូន 13T ដោយស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.32-អ៊ីង ហើយនិងបន្ទះឈីប Snapdragon 8 Elite រួមនិងថាមពលថ្មទំហំ  6,260mAh។ បើតាមការបែកធ្លាយថ្មីមួយនាពេលថ្មីៗនេះ ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 នេះ អាចនឹងមានថាមពលថ្មប្រហែលជា 7,000mAh។ យោងតាមរបាយការណ៍ជាច្រើនទៀត បានបញ្ជាក់ថា ស្មាតហ្វូន Xiaomi 16 នេះនឹងមានការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែប្រសើរ បើប្រៀបធៀបជាមួយនឹងស្មាតហ្វូន Xiaomi 15។ ស្មាតហ្វូន 16 នេះ ក៏នឹងមានការបំពាក់នូវកាមេរ៉ា Periscope Telephoto ដ៏ខ្លាំងក្លាផងដែរ៕