ក្រុមហ៊ុន Xiaomi បានបញ្ជាក់លម្អិតបន្ថែមរបស់កំពូសស្មាតហ្វូនបងធំ Xiaomi 17 Max នៅមុនថ្ងៃប្រកាសចេញមកដល់នៅចុងខែឧសភានេះ។ Xiaomi បានបញ្ជាក់លម្អិតពីផ្នែកសំខាន់ៗដែលជាបេះដូងរបស់ 17 Max ក្នុងនោះរួមមានថាមពលថ្ម, គុណភាពអេក្រង់ និងផលិតភាពប្រព័ន្ធសែនស័រកាមេរ៉ាជាដើម។

បើតាមប្រភពព័ត៌មានផ្លូវការណ៍ពីក្រុមហ៊ុនបញ្ជាក់ច្បាស់ៗថា Xiaomi 17 Max គឺបំពាក់នូវថ្មទំហំធំបំផុតដល់ទៅ 8000mAh ដែលជាថាមពលថ្មធំបំផុតដែល Xiaomi មិនធ្លាប់បានប្រើនៅលើកំពូស្មាតហ្វូនរបស់ខ្លួនពីមុនមក។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្លាំង 100W Wired និង 50W Wireless Fast Charging។ Xiaomi ប្រើនូវបច្ចេកវិទ្យាកញ្ចប់ថ្មថ្មីចុងក្រោយ silicon-carbon battery technology ដែលមានកម្រាស់ស្តើងជាងមុន និងសមត្ថភាពផ្ទុកថាមពលបានខ្លាំងជាងមុន។

Xiaomi 17 Max ក៏នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ Super-Pixel Display ទំហំ 6.9-inch ប្រហាក់ប្រហែលគ្នានឹងអេក្រង់របស់ Xiaomi 17 Pro Max ផងដែរ។ បច្ចេកវិទ្យាអេក្រង់នេះប្រើប្រាស់នូវមុខងារ RGB sub-pixel arrangement ដែលផ្តល់នូវកម្រិតបង្ហាញជិតកម្រិត 2K visual sharpness និងប្រើប្រាស់ថាមពលថ្មតិចជាងអេក្រង់ 1.5K OLED Panels។ បច្ចេកវិទ្យាអេក្រង់ថ្មីនេះ ក៏ប្រើនូវមុខងារ red luminous material ដើម្បីជួយបង្កើនប្រសិទ្ធិភាពកម្រិតពន្លឺ និងកម្រិតទឹកពណ៌បានល្អប្រសើរជាងផងដែរ។

ជាមួយគ្នានេះ Xiaomi ក៏បានបញ្ជាក់ផ្លូវការណ៍ថា 17 Max គឺជាម៉ូដែលស្មាតហ្វូនកំពូលដំបូងគេដោយប្រើប្រាស់នូវសែនស័រកាមេរ៉ាទំហំ 200MP ជា Primary sensor ដំបូងរបស់ក្រុមហ៊ុន Leica។ ចំនែកសែនស័របន្ទាប់មានទំហំ 50MP ជា Periscope telephoto កម្រិត 3x និងចុងក្រោយជាសែនស័រទំហំ 50M Ultra-wide។ ចំនែកកម្លាំងម៉ាស៊ីនវិញ Xiaomi 17 Ultra នឹងបំពាក់មកជាមួយកំពូលឈីប Qualcomm Snapdragon 8 Elite Gen 5 ដែលក្រុមហ៊ុនអះអាងថា ត្រូវបានរចនាឡើងសម្រាប់បង្កើននូវអនុភាពកំពូលស្មាតហ្វូនក្នុងការដំណើរការលេងហ្គេម និងដំណើរការកិច្ចការងារច្រើន Multi-tasking performance កាន់តែមានប្រសិទ្ធិភាព និងភាពរលូនជានិច្ច។

កំពូលស្មាតហ្វូន Xiaomi 17 Ultra ត្រូវបានគេរំពឹងថា មកដល់ផ្លូវការណ៍នៅក្នុងប្រទេសចិននាថ្ងៃទី 21 ខែឧសភា ឆ្នាំ 2026 ដែលនឹងមានជម្រើសពណ៌ដូចជា ពណ៌ស, ពណ៌ខៀវ (Sky Bue) និងពណ៌ខ្មៅ (Pixel Black)៕