ស្វែងរកពួកយើង:

Xiaomi 17 Pro គូរប្រជែង iPhone 17 Pro បង្ហាញវត្តមានជាផ្លូវការណ៌ហើយ

ដោយ

Koun Jab Luffy

26 កញ្ញា 2025 01:52 រសៀល

អាន 2 នាទី

Article image
ដូចការគ្រោងទុក នៅពេលនេះ Xiaomi ពិតជាបានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Xiaomi 17 Pro ដែលគ្រប់គ្នារំពឹងថា នឹងក្លាយជាគូរប្រជែងរបស់ iPhone 17 Pro នៅលើទីផ្សារប្រទេសចិន។ ស្មាតហ្វូននេះត្រូវបានគេចាត់ទុកថា ជាម៉ូដែល compact flagship ដែលមានការសមត្ថភាពខ្ពស់ ហើយនិងមានការឌីស្សាញរូបរាងថ្មីប្រកបដោយភាពសំបូរបែបថែមទៀតផង ជាពិសេសគឺទៅលើអេក្រង់ទីពីរដែលមាននៅលើម៉ូឌុលកាមេរ៉ាខាងក្រោយ។
ជាមួយនិងការប្រើប្រាស់នូវបន្ទះឈីបថ្មីរបស់ Qualcomm នេះ ស្មាតហ្វូន Xiaomi 17 Pro ត្រូវបានដាក់លក់ជាមួយនិងតម្លៃត្រឹមតែ 4,999 យ៉ន់ដែលស្មើរ $702 ដុល្លារប៉ុណ្ណោះ។ តម្លៃនេះគឺពិតជាអាចប្រជែងបានជាមួយនិង iPhone 17 Pro របស់ Apple។ Xiaomi 17 Pro មានទំហំ 151.1x71.8x8mm និងមានទម្ងន់ត្រឹមតែ 192g ប៉ុណ្ណោះ។ ទម្ងន់នេះប៉ុនគ្នាជាមួយនិងទម្ងន់ Galaxy S25+ តែថ្មទំហំធំជាង។
Article image
Xiaomi 17 Pro មានអេក្រង់ត្រឹមតែ 6.3 អ៊ីងគាំទ្រដោយបច្ចេកវិទ្យា LTPO AMOLED និងបង្ហាញចេញបានទំហំ 2,656x1,220 resolution ល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 3,500 nits។ អ្វីដែលប្លែកនៅលើស្មាតហ្វូននេះ គឺការបំពាក់នូវអេក្រង់ខាងក្រោយដែល Xiaomi ហៅថា គឺជា “Magic Back Screen” ។ អេក្រង់នេះទំហំ 2.7 អ៊ីង AMOLED បង្ហាញញចេញបាន 904x572 resolution ហើយនិងមានល្បឿន 120Hz refresh ក៏ដូចជាកម្រិតពន្លឺ 3,500-nit ដូចអេក្រង់ខាងមុខអញ្ចឹងដែរ។
Article image
អេក្រង់តូចនេះ មានសមត្ថភាពអាចជូនដំណឹងផ្សេងៗ មានមុខងារ always-on clock និងជាអេក្រង់ viewfinder សម្រាប់ថត selfies ជាមួយនិងកាមេរ៉ាក្រោយបានថែមទៀតផង។ សម្រាប់កាមេរ៉ាក្រោយ គឺមានការប្រើប្រាស់នូវកាមេរ៉ា Leica ដូចមុនៗដែរ ដោយកាមេរ៉ាគោលមានទំហំ 50MP Light Hunter 950L និងទីពីរមានទំហំ 50MP 5x telephoto មានមុខងារ OIS ហើយនិងទីបីមានទំហំ 50MP ultra-wide ខណៈដែលកាមេរ៉ាមុខមានកាមេរ៉ាទំហំ 50MP។ ក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់ពីបច្ចេកវិទ្យា wider dynamic range និងការពង្រឹងទីកទៅលើ lens coatings សម្រាប់ទប់ចំណាងផ្លាតផងដែរ។
Article image
Article image
ស្មាតហ្វូន Xiaomi 17 Pro មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដែលមានកម្លាំង ខ្លាំង និងល្បឿនលឿនជាងមុនទៅលើ CPU, GPU ក៏ដូចជាបច្ចេកវិទ្យា AI ក៏ល្អជាងម៉ូដែលមុនដូចគ្នា។ស្មាតហ្វូននេះមានថ្មទំហំ 6,300mAh កម្លាំងសាក 100W wired charging។ សម្រាប់ការដាក់លក់នៅលើទីផ្សារចិនមានតម្លៃ 4,999 យ៉ន់ ($700) ទៅលើទំហំ 12GB/256GB និង 12GB+512GB តម្លៃ 5,299 យ៉ន់ ហើយនិងទំហំ 16GB+51GB តម្លៃ 5,599 យ៉ន់ ខណៈទំហំ 16GB+1TB តម្លៃ 5,999 យ៉ន់។
Article image