ស្វែងរកពួកយើង:

Xiaomi 17 Ultra នឹងបំពាក់នូវបច្ចេកវិទ្យា LOFIC ហើយអាប់ដែតទៅលើ Lens System ខ្លាំងជាងមុន

ដោយ

Koun Jab Luffy

12 វិច្ឆិកា 2025 08:27 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវគេរាយការណ៍ថា បានត្រៀមខ្លួនក្នុងការបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra នៅក្នុងប្រទេស ចិន បន្ទាប់ពីស្មាតហ្វូននេះ ទទួលបានវិញ្ញាបនបត្រជាច្រើន ដែលតាមគម្រោងគឺអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។ នៅមុនការប្រកាសជាផ្លូវការចូលមកដល់ អ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកព័ត៌មានរបស់ស្មាតហ្វូននេះផងដែរ ដែលស្មាតហ្វូននេះ នឹងមានពង្រឹងទៅលើប្រព័ន្ធថតរូបភាពកាន់តែខ្លាំងជាងមុន។
បើមើលនៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការ upgrade ទៅលើ Lens system កាន់តែខ្លាំង។ តាមរបាយការណ៍ចុងក្រោយបំផុតចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងទៀតថា ស្មាតហ្វូន Xiaomi 17 Ultra នឹងបំពាក់នូវកាមេរ៉ាគោលជាមួយនឹង f/1.6 aperture និងបច្ចេកវិទ្យា LOFIC technology សម្រាប់ពង្រឹងទៅលើពន្លឺចូលក្នុងរូបភាព និងកាត់បន្ថយទៅលើចំណាំងផ្លាតថែមទៀតផង។ សិនស័រនេះ នឹងមានកម្រិត Aperture f/4.5 ដែលអាចធ្វើការពង្រឹងសមត្ថភាពនៅពេលថតកន្លែងដែលមានពន្លឺទាប។
Article image
ស្មាតហ្វូនថ្មីនេះ ក៏អាចនឹងមានកាមេរ៉ា 200MP Periscope Telephoto Lens ជាមួយនឹង Aperture f/8.6។ សម្រាប់ periscope lens នេះ ក៏នឹងប្រើប្រាស់នូវ full-lens optical system របស់ក្រុមហ៊ុន Xiaomi ដើម្បីផ្តោតទៅលើការ focus បានយ៉ាងល្អផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់រាបស្មើ និងកាមេរ៉ាមូលនៅខាងក្រោយដែលមើលទៅពិតជាប្រណិតមែនទែនក្នុងការប្រើប្រាស់។
សូមជំរាបថា បើតាមរបាយការណ៍ជាច្រើនមុននេះ ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូន Xiaomi 17 Ultra នេះ នឹងមានកាមេរ៉ាគោលទំហំ 50MP ជាមួយនឹង in-sensor zoom technology និង lossless focal range transitions រួមជាមួយនឹង 50MP Samsung JN5 ultra-wide lens, 50MP Samsung JN5 telephoto sensor និង 200MP Samsung HPE periscope telephoto lens ជាមួយនឹងបច្ចេកវិទ្យា 4×4 RMSC technology។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 50MP OmniVision OV50M ។
Article image
ស្មាតហ្វូនXiaomi 17 Ultra នេះ ក៏មានលក្ខណៈសម្បត្តិមួយចំនួនស្រដៀងគ្នាទៅនឹងស្មាតហ្វូន Xiaomi 17 Pro Max រួមមានអេក្រង់ទំហំ 6.9 អ៊ីង OLED កម្រិត 2K ល្បឿន 120Hz display បន្ទះឈីប Snapdragon 8 Elite Gen 5, ultrasonic in-screen fingerprint sensor និងការពង្រឹងទៅលើ vibration motor ផងដែរ។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានពណ៌មាស ខ្មៅ ស និងស្វាយ៕
Xiaomi 17 Ultra នឹងបំពាក់នូវបច្ចេកវិទ្យា LOFIC ហើយអាប់ដែតទៅលើ Lens System ខ្លាំងជាងមុន