
ក្រុមហ៊ុន Xiaomi ត្រូវគេរាយការណ៍ថា បាននឹងកំពុងតែត្រៀមខ្លួនបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ថែមទៀតហើយ។ បើមើលនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Weibo របស់អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីជាច្រើន គឺទទួលបានការអនុម័តរួចហើយនៅក្នុងប្រទេសចិនហើយ ដែលនេះមានន័យថា ស្មាតហ្វូនទាំងនេះនេះ នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។
ស្មាតហ្វូនថ្មីទាំងនេះ រួមមាន Huawei Mate 70 Air, Mate 80 series និង Mate X7 ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅក្នុងខែនេះ ហើយនឹងមានស្មាតហ្វូនជាច្រើនទៀតដូចជា Xiaomi 17 Ultra, OPPO Reno 15 series, Honor 500 series, vivo S Series, OnePlus Ace 6 series និង Redmi Turbo 5 series ជាដើម ត្រៀមប្រកាសចេញបន្តបន្ទាប់។ សម្រាប់ស្មាតហ្វូន Xiaomi 17 Ultra នឹងមាន 2 versions សម្រាប់ជ្រើសរើស។

តាមការបញ្ជាក់របស់ Digital Chat Station បានអោយដឹងថា ក្រុមហ៊ុន Xiaomi បានចុះបញ្ជីស្មាតហ្វូនថ្មីរបស់ខ្លួន 2 ម៉ូដែលនៅលើ platform វិញ្ញាបនបត្ររបស់ចិន ដែលមានលេខម៉ូឌែល 2512BPNDAC និង 25128PNA1C ។ ស្មាតហ្វូន Xiaomi 17 Ultra នឹងទ្រទ្រង់នូវ UWB (Ultra-Wideband) ខណៈពេលដែលម៉ូឌែល high-end នឹងបំពាក់នូវ Tiantong satellite calling និង Beidou short message។ ការប្រើប្រាស់នូវសេវាទាំងពីរនេះ គឺល្អសម្រាប់ការខល និងការផ្ញើរសារនៅកន្លែងដែលមិនមានសេវា។
តាមរបាយការណ៍ជាច្រើនអោយដឹងថា ស្មាតហ្វូនXiaomi 17 Ultra នេះនឹងមានកាមេរ៉ាមូលធំ និងអេក្រង់ទំហំ 6.8-អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ 2K resolution និងមានល្បឿន 120Hz refresh rate ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 ហើយក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា wireless charging, IP68-grade waterproofing រួមនិងថាមពលថ្មប្រភេទ Xiaomi Jinsha River ផងដែរ។

បន្ថែមពីនេះ អ្នកទម្លាយ Digital Chat Station បានបន្ថែមថា កាមេរ៉ារបស់ស្មាតហ្វូន Xiaomi 17 Ultra នេះនឹងមានទំហំ 50MP គាំទ្រជាមួយនឹងបច្ចេកវិទ្យា Zoom in Sensor technology និងកាមេរ៉ាទំហំ 200MP Periscope Lelephoto សម្រាប់ focal lengths និង macro shooting ផងដែរ។ បន្ថែមពីនេះ សម្រាប់ lens នេះ ក៏ផ្តល់នូវភាពងាយស្រួលក្នុងការពង្រឹងទៅលើ dynamic range និងថតបានច្បាស់គ្រប់ស្ថានភាពពន្លឺថែមទៀត។ ស្មាតហ្វូនថ្មីនេះ នឹងមានពណ៌ស ខ្មៅ និងស្វាយ ហើយមុនព្រឹត្តិការណ៍ Chinese Spring Festival តម្លៃរបស់ស្មាតហ្វូននេះប្រហែលជា 6,000 Yuan (~$845)៕
