ស្វែងរកពួកយើង:

Xiaomi 17 Ultra Satellite ត្រូវបានគេបញ្ជាក់ថា មានការអនុម័តនៅក្នុងប្រទេសចិនហើយ

ដោយ

Koun Jab Luffy

13 តុលា 2025 08:10 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra Satellite ត្រូវបានគេមើលឃើញថា បានទទួលនូវវិញ្ញាបនបត្រ Radio Certification នៅក្នុងប្រទេសចិនហើយ ដោយស្មាតហ្វូននេះ មានលេខម៉ូដែល “25128PNA1C”។ សូមជំរាបថា កាលពីពេលមុននេះ ស្មាតហ្វូនថ្មីនេះ ក៏ធ្លាប់មានការបង្ហាញខ្លួននៅលើវិញ្ញាបនបត្រនេះដូចគ្នាម្តងហើយ ប៉ុន្តែគឺជាម៉ូដែលស្តង់ដាររបស់ស្មាតហ្វូននេះប៉ុណ្ណោះ។ នៅក្នុងបញ្ជីនេះ បង្ហាញថា ម៉ូដែលនេះ នឹងទ្រទ្រង់ទៅលើការតភ្ជាប់ Tiantong-1 និង Beidou Connectivity សម្រាប់ការខល និងការផ្ញើរសារតាមប្រព័ន្ធ Satellite។
ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានទ្រទ្រង់នូវមុខងារ UWB (Ultra-Wideband) នៅលើ Ecosystem របស់ផងដែរ។ នៅក្នុងបញ្ជីនៃ Radio certification នេះ ក៏មានបង្ហាញអំពីការអនុម័តទៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ផងដែរ។ សម្រាប់ម៉ូដែលលក់នៅក្នុងប្រទេសឥណ្ឌា និងសកលនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏បានបង្ហាញខ្លួននៅលើ IMEI database ជាមួយនឹងលេខម៉ូដែល 2512BPNDAG និង 2512BPNDAI។ ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 នេះហើយ។
Article image
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xiaomi 17 Ultra
ស្មាតហ្វូន  Xiaomi 17 Ultra នេះនឹងមានកាមេរ៉ាចំនួន 4 គ្រាប់ដូចខាងក្រោមនេះ៖
Main: Omnivision OV50X, 50MP (1-inch sensor)
Ultra-wide: Samsung JN5, 50MP
Telephoto: Samsung JN5, 50MP
Periscope telephoto: ISOCELL HP5, 200MP
Article image
ប្រសិនបើនេះ គឺជាការពិតនោះ នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុន Xiaomi ប្រើប្រាស់នូវសេនស័រគោលកម្រិត 1-អ៊ីង របស់ក្រុមហ៊ុន Omnivision ទៀតផង។ សិនស័រថ្មីមានទំហំ 1.6μm pixel និង 110dB single-exposure HDR។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ នឹងទ្រទ្រង់នូវអេក្រង់ទំហំ 6.85-អ៊ីង LTPO OLED Display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2K resolution និងមានគែម ultra-narrow bezels ហើយមានកម្រាស់ស្តើងជាងស្មាតហ្វូន iPhone ផងដែរ។ ស្មាតហ្វូនថ្មីនេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 ជាមួយនឹងបច្ចេកវិទ្យាសាក wireless charging និងថាមពលថ្មធំ។ ក្រុមហ៊ុនXiaomi ក៏ត្រៀមប្រកាសចេញនូវ NAS (Network-Attached Storage) ជាមួយនឹងស្មាតហ្វូន 17 Ultra ផងដែរ៕