
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែធ្វើការប្រកាសនូវកាមេរ៉ាថ្មី Multiespectral ជំនាន់ទី 2 របស់ខ្លួន នឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Huawei Mate 80 Series។ ដោយសារតែមើលឃើញពីការវិវត្តន៌ថ្មីនេះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ត្រូវបានគេរំពឹងថា អាចនឹងមានជម្រើសថ្មីទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីដែលស្រដៀងគ្នានេះដែរ។
ផ្អែកតាមព័ត៌មានថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន Xiaomi នឹងពង្រឹងទៅលើពណ៌កាន់តែច្បាស់ល្អសម្រាប់ស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួននេះ។ យោងតាមអ្នកទម្លាយ SmartPikachu បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នឹងប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាថ្មីហៅថា Leica coating technology ដែលមានសមត្ថភាពថតរូប និងវីដេអូស្រដៀងគ្នាទៅនឹងកាមេរ៉ា Huawei multispectral អញ្ចឹងដែរ។

គួរបញ្ជាក់ថា Leica coating គឺជាបច្ចេកវិទ្យាកាមេរ៉ាសម្រាប់ប្រើប្រាស់តែនៅលើស្មាតហ្វូន Flagship ប៉ុណ្ណោះ ដោយសារតែគឺនេះជាបច្ចេកវិទ្យា Optical Technology ដែលអភិវឌ្ឍដោយក្រុមហ៊ុន Leica Camera AG។ បច្ចេកវិទ្យានេះ នឹងអាចធ្វើការកាត់បន្ថយទៅលើចំណាំងផ្លាតបានយ៉ាងប្រសើរបំផុត។ បន្ថែមពីនេះទៀតនោះ Leica coating ក៏ជួយក្នុងការបង្កើតនូវរូបភាពកាន់តែច្បាស់ និងពណ៌កាន់តែច្បាស់បំផុត។

បច្ចេកវិទ្យាថ្មីនេះ នឹងអាចដោះស្រាយទៅលើបញ្ហាជាច្រើនដូចជា Flare និង Ghosting ជាដើម។ ក្រុមហ៊ុន Huawei ទើបតែ Upgrade ទៅលើកាមេរ៉ា Multiespectral នៅលើស្មាតហ្វូន Mate 80 Series ដើម្បីបង្កើនសមត្ថភាពកាន់តែប្រសើរទៅលើ ការថតូបភាព និង video shooting ហើយនិងមានមានពណ៌ច្បាស់បំផុត៕
