
យោងតាមការទម្លាយថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន Xiaomi មានគម្រោងនៅក្នុងការប្រកាសចេញកំពូលស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship របស់ខ្លួនម៉ូដែល Xiaomi 17 Ultra នៅក្នុងឆ្នាំនេះហើយ។ សម្រាប់វត្តមានរបស់ស្មាតហ្វូនថ្មីនេះ អាចនឹងមានការពង្រឹងខ្លាំងទៅលើប្រព័ន្ធកាមេរ៉ា ដើម្បីអាចប្រជែងបានជាមួយនឹងម៉ាកយីហោស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតៗជាច្រើនទៀតដែលនឹងមានវត្តមាននៅឆ្នាំក្រោយ។
ស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra នេះ ត្រូវគេរំពឹងថា អាចនឹងមានកាមេរ៉ាធំដែលមិនធ្លាប់មានពីមុនមកនោះទេ ដោយថែមទាំងមានភាពខុសប្លែកពីកាមេរ៉ា 200MP Telephoto ហើយនិងមានការUpgrade ទៅលើ Ultrawide ទៀតផង។ បើមើលទៅលើសិន ស័រថ្មីនេះ បាននិយាយថា ការបែកធ្លាយថ្មីនេះ គឺមិនមានការបញ្ជាក់ពីព័ត៌មានលម្អិតថ្មីអំពីកាមេរ៉ានៅលើស្មាតហ្វូន Ultra នោះទេ។ ស្មាតហ្វូនថ្មីនេះ អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Telephoto ដែលនឹងផ្តល់អោយការថតរូបភាពកាន់ខ្លាំងមួយកម្រិតទៀត។

បើមើលទៅលើស្មាតហ្វូន Galaxy S25 Ultra នៅមិនទាន់អាចប្រជែងគ្នាជាមួយនឹងកាមេរ៉ា Telephoto ជាមួយនឹងស្មាតហ្វូន iPhone 17 Pro Max នោះទេ។ សម្រាប់ក្រុមហ៊ុន Samsung ក៏បានត្រៀមពង្រឹងទៅលើបច្ចេកវិទ្យានេះសម្រាប់ស្មាតហ្វូន Flagship របស់ខ្លួនដូចគ្នា។ ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Xiaomi គឺបានត្រៀមប្រជែងជាមួយនឹងស្មាតហ្វូន Galaxy S26 Ultra រួចហើយ។

ខុសប្លែកពីស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 ដែលមានការឌីស្សាញម៉ូឌុលកាមេរ៉ារូបរាងការ៉េ ស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 17 Pro Max ដោយស្មាតហ្វូនជំនាន់ថ្មី Ultra នេះ អាចនឹងមានកាមេរ៉ាមូលនៅខាងក្រោយដូចទៅនឹងស្មាតហ្វូន Xiaomi 15 Pro អញ្ចឹង។ សម្រាប់កាមេរ៉ា upgrade នៅលើស្មាតហ្វូន Xiaomi ថ្មីនេះនៅមិនទាន់ច្បាស់នោះទេ។
បើមើលនៅក្នុងបញ្ជី 3C ធ្លាប់បានបង្ហាញថា នៅលើកំពូលស្មាតហ្វូន Xiaomi ថ្មីនេះ នឹងមានការទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 100W fast wired charging ហើយនិងកាមេរ៉ា 200MP Periscope ។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ថ្មីនេះនៅមិនទាន់ដឹងនៅឡើយទេ៕
