ស្វែងរកពួកយើង:

Xiaomi 17 និង 17 Ultra ដែលនឹងដាក់លក់សម្រាប់ទីផ្សារសកល មិនមានការឡើងថ្លៃ ដូចព័ត៌មានចុះផ្សាយកន្លងមកទេ

ដោយ

Koun Jab Luffy

20 កុម្ភៈ 2026 07:50 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីរបាយការណ៍មួយបានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi អាចនឹងបង្ហាញចេញស្មាតហ្វូន Xiaomi 17 Series នៅក្នុងប្រទេស ឥណ្ឌាជាមួយនឹងការកើនឡើងតម្លៃដល់ទៅជាង 20% មក នៅថ្ងៃនេះ មានការបែកធ្លាយជាថ្មីនេះ បានបង្ហាញអំពីរឿងផ្សេងខុសពីរបាយការណ៍មុននេះទាំងស្រុង។ ផ្អែកតាមការទម្លាយចេញពី Dealabs បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 និង Xiaomi 17 Ultra នឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសកលឆាប់ៗនេះ ដោយមិនមានការឡើងថ្លៃនោះទេ។
តាម Dealabs រាយការណ៍ថា ក្រុមហ៊ុន Xiaomi នឹងរក្សានូវតម្លៃសម្រាប់ស្មាតហ្វូនថ្មីនេះនៅក្នុងទីផ្សារអ៊ឺរ៉ុប ដូចទៅនឹងស្មាតហ្វូន Xiaomi 15 series អញ្ចឹង។ ស្មាតហ្វូនថ្មីនេះ នឹងមានការ Upgrade ទៅលើទំហំថាមពលថ្ម និងការបង្កើនប្រសិទ្ធិភាពខ្លាំងក្លាជាងមុនថែមទៀត។ ខាងក្រោមនេះ គឺជាតម្លៃរបស់ស្មាតហ្វូន Xiaomi 17 និង Xiaomi 17 Ultra នៅក្នុងទីផ្សារអ៊ឺរ៉ុប ដោយ Xiaomi 17 ទំហំ 12GB-256GB មានតម្លៃ €999 និងទំហំ 12GB-512GB មានតម្លៃ €1099 ហើយនិងមានជម្រើសពណ៌ ខ្មៅ បៃតង ខៀវ និងផ្កាឈូក។ សម្រាប់ Xiaomi 17 Ultra ទំហំ 16GB-512GB មានតម្លៃ €1499 និង 16GB- 1TB មានតម្លៃ €1699 ហើយនិងមានពណ៌ ខ្មៅ ស បៃតង។
Article image
តាមការគ្រោងទុក ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 នេះ នឹងប្រកាសជាផ្លូវការនៅក្នុងទីផ្សារសកលនៅថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2026 ខាងមុខនេះ នៅមុនព្រឹត្តិការណ៍ Mobile World Congress 2026 នៅក្នុងទីក្រុងបាសេឡូណា។ សូមជំរាបថា ជាធម្មតា ក្រុមហ៊ុន Xiaomi តែងតែប្រើប្រាស់ប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍ MWC ដើម្បីទទួលបាននូវការចាប់អារម្មណ៍ពីសាធារណជន ហើយនៅឆ្នាំនេះប្រហែលជាមិនមានអ្វីប្លែកនោះទេ។
Article image
បើមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ Xiaomi 17 នេះ  នឹងមានបំពាក់នូវអេក្រង់ទំហំ 6.3 អ៊ីង LTPO AMOLED បន្ទះឈីប Snapdragon 8 Elite Gen 5 អង្គចងចាំទំហំ 1TB ហើយមានកាមេរ៉ា 50MP ដែលគាំទ្រជាមួយនឹង Leica Lenses ទៀតផង។ ទៅលើថាមពលថ្មរបស់ស្មាតហ្វូននេះ គឺមានទំហំ 7000mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 7000 mAh និង 50W wireless charging ។
Article image
ស្មាតហ្វូន Xiaomi 17 Ultra វិញ គឺមានអេក្រង់ទំហំ 6.9 អ៊ីង LTPO AMOLED មានកាមេរ៉ាទំហំ 200MP Periscope Telephoto អង្គចងចាំទំហំ 1TB និងមានថាមពលថ្មទំហំ 6800mAh គាំទ្រជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 90W wired និង 50W wireless charging។ នៅលើស្មាតហ្វូននេះ ដំណើរការដោយ Android 16 ផ្អែកជាមួយនឹង HyperOS 3 ហើយនិងមាន IP68, stereo speakers រួមនិង high-res audio ផងដែរ៕