
ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Xiaomi 17 នៅលើទីផ្សារចិនហើយ ដោយឆ្នាំនេះ មិនមានលេខ 16 នោះទេ។ សម្រាប់វត្តមាននៅពេលនេះ បានធ្វើអោយគ្រួសាររបស់ Xiaomi 17 ក្លាយជាស្មាតហ្វូនដំបូងគេនៅលើពភពលោក ដែលដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite Gen។ Xiaomi 17 មានទម្ងន់ 191g និងមានអេក្រង់រាបស្មើរទំហំ 6.3 អ៊ីង ហើយនិងមានគែម bezels អេក្រង់ស្តើងត្រឹមតែ 1.18mm។
តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា អេក្រង់ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នៅស្រទាប់កញ្ចក់ Dragon Crystal Glass ជំនាន់ថ្មីរបស់ Xiaomi និងមានការទ្រទ្រង់នូវកម្រិតពន្លឺខ្ពស់ដល់ទៅ 3,500 nits ហើយនិងមានការការពារដោយបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP66, IP68 និង IP69 ថែមទៀតផង។ ស្មាតហ្វូននេះមានជម្រើស 4ពណ៌។ ចំណុចដែលទាក់ទាញនៅលើស្មាតហ្វូននេះ គឺមានថ្មទំហំ 7,000mAh ដែលអាចអោយអ្នកប្រើប្រាស់មើលវីដេអូបាន 12 ម៉ោង។

នៅលើស្មាតហ្វូននេះក៏មានការបង្រឹងទៅលើប្រព័ន្ធត្រជាក់ ដែលមានកម្រិតត្រជាក់ដល់ទៅ 3 ស្រទាប់។ ក្រុមហ៊ុនបាននិយាយថា ប្រព័ន្ធនេះនឹងជួយអោយស្មាតហ្វូននៅតែត្រជាក់បានរហូតដល់ 3 កម្រិតខុសៗគ្នា។ និយាយពីកាមេរ៉ាវិញនៅលើស្មាតហ្វូននេះ គឺមានសិនស័រគោលទំហំ 50MP កម្រិត 1/1.31 អ៊ីង Light Hunter 950 ជាយនិង 50MP ultra-wide ហើយនិង Telephoto ខណៈដែលកាមេរ៉ាមុខទំហំ 50MP។

ស្មាតហ្វូននេះដាក់លក់ក្នុងតម្លៃ 4,499 យ៉ន់ ប្រហែល $630 ទៅលើទំហំ 12GB/256GB និងទំហំ 12GB/512GB តម្លៃ 4,799 យ៉ន់ ($672) ហើយនិងទំហំ 16GB+1TB តម្លៃ 4,999 យ៉ន់ ($700)
