ស្វែងរកពួកយើង:

Xiaomi 17S Series ស្ថិតក្នុងការអភិវឌ្ឍន៌ហើយ នឹងមានបំពាក់នូវឈីបជំនាន់ថ្មី Xring O2

ដោយ

Koun Jab Luffy

08 ធ្នូ 2025 07:36 ព្រឹក

អាន 2 នាទី

Article image
ក្រោយពីទទួលបាននូវភាពជោគជ័យទៅលើវត្តមានរបស់ Xiaomi 17 Pro Series រួចមក នៅពេលនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា ហាក់ដូចជាមិនបានបន្ទូដៃទៅលើការអភិវឌ្ឍន៌របស់ខ្លួននោះទេ ដោយក្រុមហ៊ុននេះ បានធ្វើបង្ហាញនូវមហិច្ឆិតាបន្ថែមកាន់តែខ្លាំងទៅលើការផលិតបន្ទះឈីបរបស់ខ្លួន។ សួមជំរាបថា ស្មាតហ្វូន Xiaomi 15S Pro ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅក្នុងខែឧសភា ឆ្នាំ 2025 កន្លងទៅនេះ ហើយម៉ូដែលនេះ ក៏ជាស្មាតហ្វូនដំបូងបំផុតបំពាក់នូវបន្ទះឈីប Xring O1 ដែលអភិវឌ្ឍដោយក្រុមហ៊ុនខ្លួនឯងផងដែរ។
យោងតាមការបែកធ្លាយថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនហើយ។ តាមរបាយការណ៍ថ្មីដែលចេញពីអ្នកទម្លាយ Smart Pikachu របស់ចិន បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17S Series នេះស្ថិតនៅក្នុងការអភិវឌ្ឍន៌ហើយ។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Flagship ជំនាន់ថ្មីនេះ គឺភ្ជាប់ជាមួយនឹងពាក្យថា “S” នេះ នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Xring O2 ជំនាន់ទី 2។ បើមើលទៅលើស្មាតហ្វូន Xiaomi 15S Pro ដែលលក់នាពេលបច្ចុប្បន្ននេះ  គឺប្រើប្រាស់នូវបន្ទះឈីប ដែលអភិវឌ្ឍដោយក្រុមហ៊ុន Xiaomi ផងដែរ។
Article image
ប្រសិនបើការបែកធ្លាយនេះ គឺជាការពិតនោះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17S នេះ នឹងមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីន និងការឌីស្សាញកាន់តែប្រណិតក្នុងការប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Xiaomi 17S series ថ្មីនេះ នឹងមានដាក់លក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ចិនប៉ុណ្ណោះ។ សម្រាប់ស្មាតហ្វូន Flagship នៅក្នុងទីផ្សារសកល អាចនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm។ បន្ទះឈីប Xring O2 នឹងមានការប្រើប្រាស់នូវ ARM Travis core ដើម្បីបង្កើនទៅលើកម្លាំងម៉ាស៊ីនស្មាតហ្វូននេះកាន់តែខ្លាំង៕
Xiaomi 17S Series ស្ថិតក្នុងការអភិវឌ្ឍន៌ហើយ នឹងមានបំពាក់នូវឈីបជំនាន់ថ្មី Xring O2