Xiaomi 18 Series គឺជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតជំនាន់ថ្មីមួយ ដែលនឹងមានការបង្ហាញខ្លួនជាមួយបន្ទះឈីបស៊េរីថ្មី Snapdragon 8 Elite Gen 6 Pro ហើយនឹងមានជម្រើស 3 ម៉ូដែលរួមមានដូចជា Xiaomi 18, Xiaomi 18 Pro និង Xiaomi 18 Pro Max។ តាមប្រភពព័ត៌មានកន្លងមក ធ្លាប់បាននិយាយថា ស្មាតហ្វូនម៉ូដែលស្តង់ដារ និងម៉ូដែល Pro គឺនឹងមានអេក្រង់តូច ខណៈដែលម៉ូដែល Pro Max គឺនឹងមានការប្រើប្រាស់នូវអេក្រង់ធំលំដាប់ Flagship។

យោងតាមការទម្លាយចេញពី Digital Chat Station នៅពេលនេះ គឺបានបង្ហើបពីកាមេរ៉ាដែលមាននៅលើស្មាតហ្វូនដែលមានអេក្រង់ទំហំ “large-screen flagship.“ នេះហើយ។ សម្រាប់ចំណុចពិសេសដែលមាននៅលើ ស្មាតហ្វូនថ្មីនេះ គឺទៅលើឡែន Telephoto។ យោងតាមរបាយការណ៌គំរូរបស់វិស្វករ គឺបានបង្ហាញថា នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ា Telephoto 200MP គាំទ្រដោយសិនស័រ 1/1.56 អ៊ីង ជាមួយនិងកែវឡែនហ៊្សូម 3x± focal length ហើយនិងមានកម្រិត F2.4± aperture។ នៅលើឡែននេះ ក៏មានការទ្រទ្រង់ជាមួយការថត close-up, telephoto និង macro photography ផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមកមានរបាយការណ៌ជាច្រើនបានបង្ហើបថា Xiaomi 18 Pro Max នឹងមានអេក្រង់រាបស្មើរទំហំ 6.9 អ៊ីង បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 6 Pro ហើយនឹងថាមពលថ្ម 8,500mAh គាំទ្របច្ចេកវិទ្យាសាក 100W wired fast charging ហើយនិងមាន 50W wireless charging មកជាមួយផងដែរ។
ទៅលើ Software គឺដំណើរការលើ HyperOS 4 ផ្អែកជាមួយ Android 17។ ហើយបើនិយាយពីរូបរាងវិញ Xiaomi 18 Pro Max គឺអាចនឹងមានអេក្រង់តូចនៅលើខ្នងក្រោយដូចម៉ូដែលមុនដដែល។

