ស្វែងរកពួកយើង:

Xiaomi 18 ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះ អាចនឹងបំពាក់នូវ Periscope Telephoto ហ្ស៊ូមបានឆ្ងាយជាងម៉ូដែលមុន

ដោយ

Koun Jab Luffy

25 មករា 2026 03:21 រសៀល

អាន 2 នាទី

Article image
គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន Xiaomi នៅមិនទាន់ប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 17 Series នៅលើទីផ្សារសកលនៅឡើយទេ ប៉ុន្តែនៅពេលនេះ មានព័ត៌មានថ្មីៗជាច្រើន បានទម្លាយអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូននេះថែមទៀតហើយ។ ផ្អែកតាមការបែកធ្លាយថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Xiaomi 18 Series អាចនឹងមានការ Upgrade ច្រើនប្រៀបធៀបទៅនឹងជំនាន់មុន ជាពិសេសទៅលើស្មាតហ្វូនម៉ូដែលស្តង់ដារ Xiaomi 18។
តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បានអោយដឹងថា​ស្មាតហ្វូនស៊េរីថ្មីXiaomi 18 series គឺនឹងមានការ Upgrade ទៅលើមុខងារជាច្រើនទៀតទៅលើគ្រប់ស្មាតហ្វូនទាំងអស់។ ស្មាតហ្វុននេះនឹងបំពាក់នូវកាមេរ៉ា Periscope Telephoto, 3D Ultrasonic Fingerprint Sensor, Wireless Charging និង High-Level Waterproofing។ ទោះបីជាអ្នកទម្លាយនេះមិនទាន់បញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូននេះក៏ដោយ ក៏គេអាចដឹងថា ម៉ូដែលនេះ គឺជាស្មាតហ្វូន Xiaomi 18 series ។
Article image
ទៅលើស្មាតហ្វូនម៉ូដែលស្តង់ដារ Xiaomi 18 នេះ នឹងបំពាក់នូវកាមេរ៉ាPeriscope TelephotoLens ដែលនឹងអនុញ្ញាតអោយស្មាតហ្វូននេះ អាចនឹងបង្កើននូវកម្រិត optical zoom ដល់ទៅ 5x ។ បើធ្វើការប្រៀបធៀបជាមួយស្មាតហ្វូន Xiaomi 17 ដែលប្រើស្តង់ដារTelephoto Lens គឺអាចហ៊្សូមបានត្រឹមតែ 2.6x Optical Zoom ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះផងដែរ នាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុន Xiaomi ក៏បានបង្ហើបអំពីផែនការបន្តទៅលើស្មាតហ្វូន Pro ផងដែរ។ តាមការបញ្ជាក់ចេញពីលោក Wang Le បានអោយដឹងថា ក្រុមហ៊ុន Xiaomi បានចំណាយទឹកប្រាក់ដល់ទៅជាង 1 ពាន់លានយ៉ន់ទៅលើការអភិឌ្ឍអេក្រង់ខាងក្រោយរបស់ស្មាតហ្វុន Xiaomi 17 Pro ផងដែរ។
Article image
យ៉ាងណាមិញ ទឹកប្រាក់ចំនួននេះ គឺមានចំនួនតិចសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបន្ទះឈីប ហើយនិងអេក្រង់ខាងក្រោយរបស់ស្មាតហ្វូននេះ នឹងមិនមានការដកចេញនោះទេ។ ស្មាតហ្វូន Xiaomi 18 series នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 ។ គិតត្រឹមពេលនេះ នៅសល់ច្រើនខែទៀតមុនពេលដែលស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការណ៍ ដូច្នេះ យើងនឹងទទួលបាននូវព័ត៌មានថ្មីៗជាច្រើនទៀតនៅពេលខាងមុខ៕
Xiaomi 18 ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះ អាចនឹងបំពាក់នូវ Periscope Telephoto ហ្ស៊ូមបានឆ្ងាយជាងម៉ូដែលមុន