ស្វែងរកពួកយើង:

Xiaomi Auto ដឹកជញ្ជូនឡានអគ្គិសនីបាន 30 ម៉ឺនគ្រឿង នៅក្នុងប្រទេសចិនសម្រាប់រយះពេល 15 ខែ

ដោយ

Koun Jab Luffy

11 កក្កដា 2025 10:30 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មី បានអោយនិយាយថា Xiaomi Auto ដឹកជញ្ជូនឡានអគ្គិសនីបាន 30 ម៉ឺនគ្រឿង នៅក្នុងប្រទេសចិនសម្រាប់រយះពេល 15 ខែបន្ទាប់ពីការប្រកាសចេញនៅលើទីផ្សារប្រទេសចិន។ តាមទិន្នន័យខាងលើនេះបង្ហាញថា ជារៀងរាល់ថ្ងៃនេះ ក្រុមហ៊ុនបានដឹកជញ្ជូនឡានអោយអតិថិជនបាន 647 គ្រឿង។
បើតាមការបញ្ជាក់ពីស្ថាបនិក និងជាអគ្គនាយក Xiaomi លោក Lei Jun បានអោយដឹងថា Xiaomi Auto បង្កើតឡើងនៅឆ្នាំ 2021 ដោយមានការផលិតចេញនូវម៉ូដែលដំបូង  SU7 ហើយនឹងមានការដាក់សម្ពោធជាផ្លូវការណ៌នខែធ្នូរឆ្នាំ 2023។
Article image
សូមជំរាបថា ឡានអគ្គិសនីជំនាន់ថ្មីនេះ ត្រូវបានគេក្រុមហ៊ុនដាក់លក់ជាផ្លូវការណ៌នៅខែមីនាឆ្នាំ 2024 នឹងបានក្លាយជាម៉ូដែលលក់ដាច់ខ្លាំងជាងនៅលើទីផ្សារប្រទេសចិនថែមទៀតផង។ ហើយបន្ទាប់មកក្រុមហ៊ុននេះក៏បានបន្តប្រកាសចេញនូវម៉ូដែលថ្មីនៃត្រកូល SU7 ដដែលនេះ ដោយឌីស្សាញបែប Ultra sports car ហើយនឹងបានលក់នៅលើទីផ្សារប្រទេសចិននៅថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2025។ ថ្មីៗនេកាលពីថ្ងៃទី 26 ខែមិថុនានេះ ក្រុមហ៊ុន Xiaomi Auto ក៏បានបន្តបង្ហាញចេញនូវម៉ូដែលថ្មី YU7 crossover របស់ខ្លួន ហើយក៏បានដាក់លក់ផ្លូវការណ៌នៅថ្ងៃទី 6 ខែកក្កដានេះ។
Article image
កាលពីថ្ងៃទី 10 ខែកក្កដានេះ Xiaomi បានប្រកាសថា ខ្លួនបានដឹកជញ្ជូនឡានអគ្គិសនីបាន 30 ម៉ឺនគ្រឿង នៅក្នុងប្រទេសចិនសម្រាប់រយះពេល 15 ខែ។ សូមជំរាបថា នៅឆ្នាំ 2025 នេះ ក្រុមហ៊ុននេះបានបន្តដឹកជញ្ជូនឡានអោយអតិថិជនរបស់ខ្លួននេះ ចំនួន 840 គ្រឿងជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុន Xiaomi Auto បានបន្ថែមថា ខ្លួនបានដឹកជញ្ជូនឡានជូនអតិថិជនបាន 160,513 គ្រឿងហើយនៅឆ្នាំនេះ។ជាមួយគ្នានេះ ក្រុមហ៊ុននេះ បានបន្តថា ឆ្នាំនេះ Xiaomi Auto មានគោលដៅលក់ឡានរបស់ខ្លួនអោយបាន 350,000 គ្រឿង។
Xiaomi Auto ដឹកជញ្ជូនឡានអគ្គិសនីបាន 30 ម៉ឺនគ្រឿង នៅក្នុងប្រទេសចិនសម្រាប់រយះពេល 15 ខែ