ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Xiaomi Band 8 នឹងបង្ហាញខ្លួននៅថ្ងៃទី 18 មេសាជាមួយជម្រើសពណ៌ជាច្រើន

ដោយ

Koun Jab Luffy

13 មេសា 2023 08:45 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួននឹងរៀបចំព្រឹត្តិការណ៌មួយនៅថ្ងៃទី 18 មេសាឆ្នាំ 2023 នេះ ដើម្បីប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Xiaomi 13 Ultra រួមជាមួយនិង Xiaomi Band 8 ហើយនិង Xiaomi Pad 2 ផងដែរ។ យោងតាមការទម្លាយរូបភាពថ្មីមួយ បានបង្ហាញចេកពី Xiaomi Band 8 ហើយ។ នាឡិកាឆ្លាតវៃថ្មីនេះ គឺមានឌីស្សាញរូបរាងដូចជាគ្រាប់សណ្តែកដែលមានបណ្តាយវែង និងមានគែមអេក្រង់ទំហំតូចថែមទៀតផង។
ខែ្សរ Xiaomi Band 8 នឹងមានការនាំមកនូវជម្រើសពណ៌ជាច្រើន ហើយនិងមានការផលិតចេញពីវត្ថុធាតុដើមខុសៗគ្នា ហើយនិងមានកម្រ៉ាស់ស្តើងងាយស្រួលពាក់ និងទាក់ទាញខ្លាំងមែនទែន។ រូបភាពថ្មីរបស់ Xiaomi Band 8 ដែលបង្ហាញចេញនៅពេលនេះ គឺមានជម្រើសពណ៌ 3  ដែលមាន Black & White, Green និង Yellow។ សម្រាប់ម៉ូដែលពិសេស គឺមានពណ៌ Black និង Rose Gold។ Xiaomi Band 8 មានលេខម៉ូដែល M2239B1 នឹងមានការបំពាក់នូវប៊្លូធូស Bluetooth 5.1 ហើយនិងមានថ្ម DC 3.87V polymer lithium-ion battery។
Article image
សូមជំរាបថា Xiaomi Band 7 ដែលជាម៉ូដែលកំពុងមានលក់នៅលើទីផ្សារនាពេលនេះ គឺមានអេក្រង់ទំហំ 1.62-អ៊ីង AMOLED touchscreen display បង្ហាញចេញបានទំហំ 192×490pixels និងមានកម្រិត 326ppi ហើយនិងកម្រិតពន្លឺ 500nits។ នាឡិកានេះ មានការបំពាក់មុខច្រើនជាង 100 watch faces ហើយនិងអាចផ្តល់ព័ត៌មានបានថែមទៀត។ នាឡិកានេះ គឺមានមុខងារហាត់ប្រាណ និងមុខងារវាស់ចង្វាក់បេះដូង ក៏ដូចជាកម្រិតអុកស៊ីសែនក្នុងឈាម ការគេង និងសុខភាពស្រ្តីផងដែរ។Xiaomi Band 7 មានថ្មទំហំ 180mAh អាចប្រើប្រាស់ 15 ថ្ងៃនៅពេលសាកពេញម្តង។ សម្រាប់ការសាក គឺចំណាយពេល 2 ម៉ោង។ នាឡិកានេះមានទម្ងន់ 13.5 ក្រាម និងមានទំហំ 46.5×20.7×12.25mm។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Xiaomi Band 8 នឹងបង្ហាញខ្លួននៅថ្ងៃទី 18 មេសាជាមួយជម្រើសពណ៌ជាច្រើន