ស្វែងរកពួកយើង:

Xiaomi Civi 4 Pro ក្លាយជាស្មាតហ្វូនដំបូងគេ ដែលបង្ហាញវត្តមានជាមួយបន្ទះឈីប Snapdragon 8s Gen 3 មានតម្លៃ 415 ដុល្លារ

ដោយ

Koun Jab Luffy

22 មីនា 2024 05:44 ល្ងាច

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់់ថ្មីម៉ូដែល Civi 4 Pro នៅលើទីផ្សារប្រទេសចិនដែលម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺជាស្មាតហ្វូនដំបូងគេដែលបង្ហាញវត្តមានជាមួយបន្ទះឈីប Snapdragon 8s Gen 3 ហើយនិងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់ ដែលជាបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Leica និងមានកាមេរ៉ាមុខភ្លោះទំហំ 32MP ព្រមទាំងមានតួខ្លួនកម្រ៉ាស់ស្តើងថែមទៀតផង។
Xiaomi Civi 4 Pro មានអេក្រង់ទំហំ 6.55 អ៊ីង ជាប្រភេទកញ្ចក់ AMOLED display បង្ហាញចេញបានទំហំ 2,750x1,236px resolution ហើយនិងមានល្បើន 120Hz refresh rate រួមជាមួយនិងកម្រិតឆ្លើយតបអេក្រង់ 240Hz touch sampling rate។ អេក្រង់នេះ មានកម្រិតពន្លឺ peak brightness 3,000 nits។ នៅលើអេក្រង់ស្មាតហ្វូនថ្មីនេះ គឺនឹងមានការឌីស្សាញរន្ធអេក្រង់រាង pill-shaped សម្រាប់កាមេរ៉ាភ្លោះ និងមានការការពារដោយកញ្ចក់ Gorilla Glass Victus 2 ទៀតផង។
Article image
កាមេរ៉ាមុខរបស់ស្មាតហ្វូនថ្មីនេះ គឺជាកាមេរ៉ាភ្លោះ មានទំហំ 32MP ដោយកាមេរ៉ាគោលថតបានកម្រិត 78-degree FoV គាំទ្រដោយ f/2.0 aperture និងគ្រាប់ទីពីរមានសមត្ថភាពអាចថតបាន 100-degree FoV និងមានការគាំទ្រដោយ f/2.4 aperture។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP ដែលមានលក្ខណៈសម្បត្តិដូចគ្នាជាមួយនិងកាមេរ៉ាដែលប្រើប្រាស់នៅលើ Redmi K70 Pro អញ្ចឹង។ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP portrait (2x telephoto zoom) និងគ្រាប់ទីបីមានទំហំ 12MP ultra-wide-angle ថតបាន 120-degree FoV។ នៅលើស្មាតហ្វូននេះ ក៏មាន LED flash មួយគ្រាប់ ផងដែរ។
Article image
Civi 4 Pro មានថ្មទំហំ 4,700mAh គាំទ្រនូវកម្លាំងសាក 67W charging។ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ស្មាតហ្វូននេះសាកថ្មពេញម្តងប្រើពេលតែ 40 នាទីប៉ុណ្ណោះ។ ស្មាតហ្វូននេះ រត់នៅលើស្បែកមុខកម្មវិធី HyperOS ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14 ចេញពីប្រអប់តែម្តង។
Article image
ស្មាតហ្វូន Xiaomi Civi 4 Pro មានជម្រើស 4 ពណ៌ រួមមានដូចជា Wild Green, Soft Mist Pink, Breeze Blue និងមាន starry black។ ស្មាតហ្វូននេះមានទំហំ 12GB-256GB និង 12GB-512GB ហើយនឹងមានតម្លៃ CNY2,999 យ៉ន់ ($415/€380)។
Article image
ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ ក៏មានជម្រើសពណ៌ Kona leather និង White, Pink, ហើយ Blue ទំហំ 16GB+512GB ផងដែរ។
Xiaomi Civi 4 Pro ក្លាយជាស្មាតហ្វូនដំបូងគេ ដែលបង្ហាញវត្តមានជាមួយបន្ទះឈីប Snapdragon 8s Gen 3 មានតម្លៃ 415 ដុល្លារ