
យោងតាមព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា Xiaomi Civi 4 Pro នឹងបង្ហាញវត្តមាននៅក្នុងប្រទេសចិនថ្ងៃនេះហើយ។ នៅប៉ុន្មានម៉ោងមុនការសម្ពោធមកដល់ ក្រុមហ៊ុននេះបានទម្លាយថា ស្មាតហ្វូននេះ មានកាមេរ៉ាមុខភ្លោះទំហំ 32MP ហើយថែមទាំងមានការពង្រឹងទៅលើសមត្ថភាពចាប់រូបភាពបានមុំកាន់តែធំជាងមុនថែមទៀតផង។ ក្រុមហ៊ុននេះបានបញ្ជាក់ថា កាមេរ៉ាមុខនេះ មានមួយគ្រាប់ថតបានកម្រិតមុំ 78 ដឺក្រ និងមួយគ្រាប់ទៀតថតបានកម្រិត 100-ដឺក្រេ FOV។
បន្ថែមពីនេះ ក៏មានការបញ្ជាក់ទៀតថា កាមេរ៉ាមុខស្មាតហ្វូននេះ ក៏មានការគាំទ្រនូវបច្ចេកវិទ្យា AI GAN 4.0 AI ដែលមានសមត្ថភាពអាចជួយកាត់បន្ថយនូវភាពជ្រួញនៅស្មា និងនៅលើករទៀតផង។ ក្រៅពីនេះ មុខងារ AI នេះក៏អាចជួយធ្វើការងារផ្សេងៗបានផងដែរ ក្នុងនោះរួមមានដូចជា ការជួយទៅលើស្បែក skin tone និង ‘AI white teeth និង bright eyes’ ជួយអោយធ្មេញស និងភ្នែកមានពន្លឺជាងមុនផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេរាយការណ៌ថា ក៏នឹងមានការបំពាក់នូវមុខងារ “Master Portrait ដែលធ្លាប់ប្រើប្រាស់នៅលើ Xiaomi 14 Ultra អញ្ចឹងដែរ។

សូមជំរាបថា ម្សិលមិញនេះ មានសេក្តីរាយការណ៌ថា ស្មាតហ្វូន Xiaomi Civi 4 Pro ក៏នឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ារបស់ក្រុមហ៊ុន Leica ដែលជាម៉ាកកាមេរ៉ាដ៏ធំរបស់អាល្លឺម៉ង់ទៀតផង។ នៅលើកាមេរ៉ាគោលស្មាតហ្វូននេះ នឹងមានការបំពាក់នូវកាមេរ៉ាមានកម្រិត f/1.63 aperture និងសិនស័រ OmniVision Light Hunter 800 sensor ផងដែរ។ សម្រាប់ Light Hunter 800 នេះ គឺមានការទ្រទ្រង់ជាមួយកម្រិត Dynamic range ទំហំ 13.2 EV។ Light Hunter 800 ត្រូវបានក្រុមហ៊ុននេះបំពាក់នៅលើកាមេរ៉ាស្មាតហ្វូន Redmi K70 Pro កាលពីឆ្នាំមុនរួចហើយ។
