ស្វែងរកពួកយើង:

Xiaomi Civi 4 Pro Disney Princess Limited Edition ឌីស្សាញឡើងយ៉ាងប្រណិតបំផុសគំនិតចេញពី Snow White

ដោយ

Koun Jab Luffy

27 មិថុនា 2024 08:47 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែទម្លាយព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi Civi 4 Pro Disney Princess Limited Edition របស់ខ្លួន ដែលគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។ នៅមុនការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សថ្មីនេះ ក៏បានទម្លាយព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។
យោងតាមរូបភាព Poster ថ្មីមួយ ដែលចេញពីក្រុមហ៊ុន  Xiaomi នៅលើ Weibo បានបញ្ជាក់ថា ស្មាតហ្វូន Xiaomi Civi 4 Pro Disney Princess Limited Edition នេះ មានពណ៌ស្វាយ និងមានការបំពាក់នូវការឌីស្សាញ “magic mirror” នៅផ្នែកខាងក្រោយដែលមានអក្សរថា “mirror, mirror” ផុសតែម្តង។ ការឌីស្សាញថ្មីនេះគឺមានការជម្រុញចេញពីរឿង  Disney classic Snow White ។
នៅលើស្មាតហ្វូន Xiaomi Civi 4 Pro Disney Princess Limited Edition នេះ ក៏មានបំពាក់នូវ  Snow White-themed OS ផងដែរ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូន Xiaomi Civi 4 Pro នេះ ក៏នឹងមានវត្តមាននៅក្រៅទីផ្សាររបស់ចិនដូចជាប្រទេសឥណ្ឌាផងដែរ ដោយប្រើប្រាស់នូវឈ្មោះថា Xiaomi 14 Civi។ បើមើលទៅលើស្មាតហ្វូន Xiaomi Civi 4 Pro Disney Princess Limited Edition ពេលនេះគឺលក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ចិន។
បើមើលទៅលើស្មាតហ្វូន Xiaomi Civi 4 Pro ដែលបង្ហាញវត្តមានកន្លងមកនោះ គឺមានអេក្រង់ទំហំ 6.55-អ៊ីង AMOELD CSOT C8 ជាមួយនឹងគែមកោង និងកម្រិតភាពច្បាស់ 1.5K resolution។ អេក្រង់ថ្មីនេះ មានល្បឿនកម្រិត 120Hz refresh rate និងពន្លឺអេក្រង់ 3000nits។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon 8s Gen 3, LPDDR5x RAM, UFS 4.0 storage និងមានថាមពលថ្មទំហំ 4,700mAh ជាមួយនឹងបច្ចេកវិទ្យា 67W fast charging ថែមទៀតផង។
បើនិយាយអំពីកាមេរ៉ានៅលើ Xiaomi Civi 4 Pro Disney Princess Limited Edition នេះ គឺមានកាមេរ៉ាគោលទំហំ 50MP OmniVision OV50E គាំទ្រជាមួយនឹងមុខងារទប់លំនឹង Optical Image Stabilization, និងគ្រាប់ទីពីរមានទំហំ 12MP Ultra-Wide Lens ហើយនិងគ្រាប់ទីបីមានទំហំ 50MP ហ៊្សូមបាន 2x Zoom Telephoto។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាខាងមុខភ្លោះទំហំ 32MP និង 32MP ultra-wide៕