ស្វែងរកពួកយើង:

Xiaomi Civi 4 Pro Disney Princess Limited Edition បង្ហាញខ្លួនជាមួយខ្នងក្រោយកញ្ចក់មានភាពទាក់ទាញខ្លាំងមែនទែន

ដោយ

Koun Jab Luffy

28 មិថុនា 2024 12:30 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូន Civi 4 Pro។ នៅពេលនេះ ស្មាតហ្វូនម៉ូដែលនេះ បានបង្ហាញវត្តមានជាមួយនិងម៉ូដែលពិសេសមួយទៀតដែលមានឈ្មោះថា Xiaomi Civi 4 Pro Disney Princess Limited Edition ដែលមានការឌីស្សាញរូបរាងជាមួយនិងរចនាបទថ្មី ប៉ុន្តែលក្ខណៈសម្បត្តិទូទៅផ្នែកខាងក្នុងគឺដូចគ្នាជាមួយនិងម៉ូដែលមុនអញ្ចឹង។ ម៉ូដែលពិសេសនេះ គឺមានការផ្តោតខ្លាំងទៅលើស្រ្តី។
យោងតាមការក្រុមហ៊ុនបានបញ្ជាក់អោយដឹងថា ការឌីស្សាញស្មាតហ្វូន Xiaomi Civi 4 Pro Disney Princess Limited Edition នេះ គឺមានការបំផុសគំនិតចេញពីខ្សែរភាពយន្ត “Snow White”។ ប៉ុន្តែមិនមានតួ Snow White នោះទេ គឺជា Black Queen។ ហើយសម្រាប់ការឌីស្សាញស្មាតហ្វូននេះ និងប្រអប់គឺមកជាមួយពណ៌ស្វាយដិតប៉ុន្តិច។ ស្មាតហ្វូន Civi 4 Pro Disney Princess Edition នេះ គឺមានការឌីស្សាញខ្នងក្រោយជាមួយគំនិតថ្មី ដែលក្រុមហ៊ុនហៅថា “Mirror of Truth”។
នៅលើខ្នងក្រោយនេះ គឺមានការឌីស្សាញដោយរូបភាពជាច្រើនបង្កប់ដោយសិល្បៈ ហើយក៏មានការភ្ជាប់នូវ Accessories ជាច្រើនជាមួយនិងពណ៌ស្វាយដិតផងដែរ។ ជាមួយគ្នានេះប្រអប់នេះ ក៏មានការឌីស្សាញទាក់ទាញដូចគ្នា។ បន្ថែមពីលើនេះនៅលើស្មាតហ្វូននេះក៏នឹងមានការតម្លើងនូវ theme ពិសេស special edition នៅលើ UI ទៀតផង។ ប្រព័ន្ធ interface ខាងលើនេះ នឹងមានការបង្ហាញចេញនូវរូបភាពពីរនៃ “Princess and Queen” themes។ អ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរ Mode រវាង light និង dark បាន។
ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.55-អ៊ីង AMOLED បង្ហាញចេញបានទំហំ 1236×2750 និងមានល្បឿន 120Hz។ អេក្រង់នេះក៏មានការគាំទ្រនូវ Doby Vision និងពន្លឺ peak brightness កម្រិត 3000nits ហើយនិង pixel density កម្រិត 460ppi។ Xiaomi Civi 4 Pro Disney Princess Limited Edition គឺមានការប្រើប្រាស់កាមេរ៉ាមុខ 26mm និងមុខងារ wide-angle selfie ថតបាន 100° viewing angle។ កាមេរ៉ាទាំងពីរ គឺមានទំហំ 32MP ដូចគ្នា។
Article image
ចំពោះកាមេរ៉ាក្រោយមានទំហំ 50MP+50MP+12MP។ សម្រាប់កាមេរ៉ាគោលទំហំ 50MP គឺមានកម្រិត f/1.6 Aperture និងមានសិនស័រ 1/1.55 អ៊ីង, មានមុខងារទប់លំនឹង OIS stabilization។ សម្រាប់កាមេរ៉ាទីពីរ គឺមានទំហំ 50MP ហ៊្សូមបាន 2x telephoto និងទីបី 12MP ultrawide។ នៅលើស្មាតហ្វូននេះ គឺដំណើរការលើបន្ទះឈីប Snapdragon 8s Gen 3។ សម្រាប់ទំហំ 12GB+512GB គឺមានតម្លៃ 3299 យ៉ន់ ដែលស្មើរនឹង $450 ដុល្លារ។
Xiaomi Civi 4 Pro Disney Princess Limited Edition បង្ហាញខ្លួនជាមួយខ្នងក្រោយកញ្ចក់មានភាពទាក់ទាញខ្លាំងមែនទែន