ស្វែងរកពួកយើង:

Xiaomi Civi 5 Pro នឹងមានរ៉េមទំហំ 16GB ហើយនិងប្រើបន្ទះឈីប Snapdragon 8s Gen 4

ដោយ

Koun Jab Luffy

19 ឧសភា 2025 08:48 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីម៉ូដែល Civi 5 Pro នៅក្នុងប្រទេសចិននាចុងខែនេះ។ ហើយបើយើងតាមរបាយការណ៍ថ្មីនេះ បាននិយាយថា Civi 5 Pro នឹងប្រើបន្ទះឈីប Snapdragon 8s Gen 4 បន្ទាប់ពីស្មាត ហ្វូនម៉ូដែល iQOO Z10 Turbo Pro និង Redmi Turbo 4 Pro នៅទីផ្សារប្រទេសចិន។ Xiaomi Civi 5 Pro អាចនឹងតម្លៃប្រហែលខ្ទង់ $415 នៅទីផ្សារប្រទេសចិន។
បើតាមបញ្ចីរបស់ Geekbench បានបង្ហាញថា Civi 5 Pro មានលេខកូដសំគាល់ 25067PYE3C ហើយនិងប្រើបន្ទះឈីប Snapdragon 8s Gen 4។ បន្ទះឈីបនេះ មានអង្គគណនាគោល Prime-core កំលាំង 3.21GHz ជាមួយ 3 Performance-core+ 2-core កំលាំង 3.0GHz+2.80GHz និង 2.02 base-core ភ្ជាប់ជាមួយអង្គ GPU ស៊េរី Andreno 825។
Article image
នៅលើបញ្ចីរបស់ Geekbench ក៏បង្ហាញទៀតថា Civi 5 Pro មានរ៉េមទំហំធំដល់ 16GB ឯណោះ និងដំណើរការដោយ Android 15។ សម្រាប់ពិន្ទុនៅលើ Single-core និង Multi-core CPU នៃបន្ទះឈីប Snapdragon 8s Gen 4 គឺទទួលបាន 1,983 ពិន្ទុ និង 6,874 ពិន្ទុ។
Article image
សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀតដែលនឹងមាននៅលើ Xiaomi Civi 5 Pro មានដូចជា បំពាក់នូវបច្ចេកវិទ្យាអេក្រង់កោងគែមទាំងបួនជាប្រភេទ Quad-curved OLED Display កម្រិតបង្ហាញ 1.5K និងមានថ្មទំហំធំជាង 6,000mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាគុណភាពខ្ពស់ដែលមានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាពនៅទីតាំងខ្សោយពន្លឺ។ សម្រាប់សែនស័រកាមេរ៉ាវិញអាចនឹងមានមកជាមួយនូវ Telephoto lens ទំហំ 50MP ផងដែរ៕
Xiaomi Civi 5 Pro នឹងមានរ៉េមទំហំ 16GB ហើយនិងប្រើបន្ទះឈីប Snapdragon 8s Gen 4