
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi បានបង្ហាញនូវភាពលេចធ្លោផ្នែកបច្ចេកវិទ្យារបស់ខ្លួនម្តងទៀតជាមួយនឹងការដាក់លក់ជាសកលនៃកង់អគ្គិសនី Electric Scooter 4 Pro Max នៅក្នុងសហភាពអឺរ៉ុប។ កូនកង់អគ្គិសនី ដែលអាចបត់បានយ៉ាងងាយស្រួលរបស់ Xiaomi មួយនេះ ត្រូវបានក្រុមហ៊ុនដាក់តាំងបង្ហាញកាលពីដើមឆ្នាំនេះ ដោយបានបង្ហាញពីការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបទាន់សម័យ និងការរចនាប្រកបដោយភាពច្នៃប្រឌិត និងគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដែលនឹងទទួលបាននូវបទពិសោធន៍ធ្វើឲ្យដំណើរកាន់តែប្រសើរឡើងសម្រាប់អ្នកជិះជុំវិញពិភពលោក។
Xiaomi Electric Scooter 4 Pro Max ជាអ្នកស្នងដំណែងបន្តពី Scooter 4 Pro Plus ដោយមានការធ្វើឱ្យប្រសើរឡើងជាច្រើនដែលលើកកំពស់ដល់ដំណើរការរបស់កូនម៉ូតូអគ្គិសនី។ លក្ខណៈពិសេសលេចធ្លោមួយដែលមាននៅលើ Scooter 4 Pro Max គឺការបំពាក់នូវម៉ូទ័រអគ្គិសនីដែលអាចបង្កើតថាមពលបានដល់ 960W ដែលផ្តល់ឱ្យអ្នកជិះជាមួយនឹងការកំណត់ល្បឿនបីដំណាក់ និងល្បឿន Top-Speed ដល់ 25គីឡូម៉ែត្រក្នុងមួយម៉ោង។ Electric Scooter 4 Pro Max បំពាក់នូវមានបំពាក់នូវម៉ូទ័រអគ្គិសនីកម្លាំង 400W ខ្លាំងជាង 350W ដែលបំពាក់នូវលើជំនាន់ Scooter 4 Pro Plus ដែលធានាបាននូវការជិះប្រកបដោយថាមពល និងប្រសិទ្ធភាពខ្ពស់ជាងមុន។

កូនកង់អគ្គិសនីប្រភេទ Scooter 4 Pro Max ស៊េរីថ្មីមានទំងន់ធ្ងន់ជាងមុនបន្តិចដល់ 21.3 គីឡូក្រាម ដែលធានាបាននូវស្ថេរភាពដែលធ្វើឱ្យកូនកង់អគ្គិសនីរបស់ Xiaomi ស៊េរីថ្មីនេះក្លាយជាជម្រើសសាកសមដែលអាចទុកចិត្តបានសម្រាប់តម្រូវការធ្វើដំណើរប្រចាំថ្ងៃ។ បន្ថែមពីនេះ Scooter 4 Pro Max បានបំពាក់នូវកញ្ចប់ថ្មអគ្គិសនីកំលាំង 10.2Ah ដែលសាកថ្មមួយពេញម្តងអាចជិះបានចំងាយ 60 គីឡូម៉ែត្រ ហើយសម្រាប់ការសាកថ្មមួយពេញម្តងចំនាយពេលប្រាំបួនម៉ោង ដែលធ្វើឱ្យ Scooter 4 Pro Max ក្លាយជាជម្រើសជាក់ស្តែងសម្រាប់ការប្រើប្រាស់ និងផ្តល់ឲ្យនូវបរិស្ថានល្អសម្រាប់អ្នករស់នៅក្នុងទីក្រុង។ Scooter 4 Pro Max បានបំពាក់នូវប្រព័ន្ធ E-ABS, ប្រព័ន្ធហ្វ្រាំងប្រភេទ drum brakes និងសំបកកង់ទំហំ 10 អ៊ីញទាំងផ្នែកខាងមុខ និងខាងក្រោយ។

បច្ចុប្បន្ននេះ Xiaomi Scooter 4 Pro Max ត្រូវបានគេប្រទះឃើញដាក់លក់នៅលើ MediaMarkt ក្នុងប្រទេសអាឡឺម៉ង់ក្នុងតម្លៃខ្ទង់ €599.99 ឬប្រហែលជាង $651។ អ្នកគាំទ្រផលិតផលក្រុមហ៊ុន Xiaomi នៅទូទាំងពិភពលោកត្រូវបានគេដឹងថា បាននឹងកំពុងរង់ចាំយ៉ាងអន្ទះសារនៅពេលដែលកូនកង់អគ្គិសនីដ៏ទំនើបនេះត្រូវចេញវាយលុកទីផ្សារក្នុងប្រទេសផ្សេងៗក្នុងតំបន់របស់ពួកគេរស់នៅ៕
