ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Xiaomi Mi10 Pro Plus ដែលប្រើលេខកូដ M20027J1SC ត្រូវបានគេប្រទៈឃើញថា បំពាក់ឈីប Snapdragon 865+ នៅលើ Geekbench

ដោយ

Koun Jab Luffy

31 កក្កដា 2020 05:25 ល្ងាច

អាន 3 នាទី

បើយោងតាមរយះរបាយការណ៍ថ្មីមួយបាននិយាយថាស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi គឺប្រើប្រាស់លេខកូដសំគាល់ម៉ូដែល M20027J1SC។ ស្របពេលដែលក្រុមហ៊ុនល្បីឈ្មោះលំដាប់ថ្នាក់ពិភពលោករបស់ចិនមួយនេះត្រូវបានគេរំពឹងថានឹងប្រកាសចេញស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួនស្រឡាយ Xiaomi Mi 10 Series នៅខែសីហាខាងមុខនេះ។ ជាងនេះទៅទៀតក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងទៀតថានឹងចាប់យកបន្ទះឈីបកំពូលជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 865+ ដើម្បីបំពាក់នៅលើស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ខ្លួន។
Article image
ដោយកំពូលស្មាតហ្វូនជំនាន់ថ្មីនោះគឺមានម៉ូដែល Xiaomi Mi 10 Pro Plus និង Mi 10 Pro Max។ ងាកមកលើបញ្ចីតេស្តសមត្ថភាពស្មាតហ្វូនរបស់បណ្តាញ Geekbench វិញបានទម្លាយចេញនូវកំលាំងម៉ាស៊ីនរបស់ស្មាតហ្វូន Xiaomi ដែលមានលេខកូដម៉ូដែល M20027J1SC នេះផងដែរ។ ជាមួយនឹងការទម្លាយចេញនូវគុណម្បត្តិនៃស្មាតហ្វូនដែលប្រើលេខកូដសំគាល់ដូចនេះ Xiaomi ត្រូវបានគេជឿជាក់ថាបាននឹងកំពុងធ្វើតេស្តទៅលើគ្រឿងបន្លាស់ខាងក្នុងនៃស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ខ្លួនមុននឹងថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់។ តាមរយះបញ្ចីតេស្តសមត្ថភាពនៅលើកម្មវិធី Geekbench 5 បានបង្ហាញថាស្មាតហ្វូន Xiaomi មានដែលមានលេខកូដ M20027J1SC គឺទទួលបានពិន្ទុ 903 សម្រាប់អង្គគណនា Single-core និងពិន្ទុ 3233 សម្រាប់អង្គគណនា Multi-core ដែលរត់នៅលើ motherboard ជាប្រភេទ CAS។
យើងដឹងហើយថា Xiaomi បានធ្វើការប្រកាសចេញកំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro ដែលកំពុងមានវត្តមានចរាចរណ៍លក់លើទៅផ្សារក្នុងពេលបច្ចុប្បន្នគឺប្រើប្រាស់បន្ទះឈីប Snapdragon 865  SoC ដូចនេះសម្រាប់ជំនាន់ថ្មីបន្ទាប់របស់ពូកវានឹងលោតទៅប្រើប្រាស់កំពូលឈីបស៊េរីចុងក្រោយគឺ Snapdragon 865+ SoC យ៉ាងពិតប្រាកដ។ ហើយពូកវាក៏នឹងមានរ៉េមទំហំធំចាប់ពី 12GB ថែមទៀតផង។ ស្របពេលជាមួយគ្នាដែរកាលពីដើមសប្តាហ៍នេះគេក៏បានប្រទះឃើញស្មាតហ្វូនជំនាន់ថ្មីប្រើប្រាស់លេខកូដ M20027J1SC ដូចគ្នានេះនៅលើបណ្តាញតេស្តសមត្ថភាព AnTuTu Benchmark ផងដែរដោយវាទទួលបានពិន្ទុ 687,422។
Article image
ជុំវិញពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថាស្មាតហ្វូនកំពូលជំនាន់ថ្មីចុងក្រោយរបស់ Xiaomi ដែលនឹងមកដល់ឆាប់ៗនេះគឺមានអេក្រង់ទំហំ 6.67” ប្រភេទ Curved AMOLED Display ទ្រទ្រង់ការបង្ហាញក្នុងកម្រិត Full-HD+ ជាមួយកម្រិតល្បឿន refresh rate ឡើងដល់ 120Hz។ ដោយឡែកសម្រាប់ប្រព័ន្ធកាមេរ៉ាថតរូបរបស់វាវិញគឺមិនទាន់មានប្រភពណាមួយដឹងច្បាស់នោះទេ ដោយគ្រាន់តែបានសន្និដ្ឋានថាអាចនឹងមានកាមេរ៉ាក្រោយ 3 ទៅ 4 គ្រាប់ជាមួយលែនគោលទំហំអាចត្រឹម 48MP ឬក៏លោតដល់ 108MP ហើយអាចនឹងប្រើប្រាស់នូវលែន SuperWide ជាមួយនឹងលទ្ធភាពអាចផលិតរូបភាពជា Macro Camera និងអាចពង្រីកប្លង់បានក្នុងកម្រិតខ្ពស់បំផុត “High Optical Zoom”។ ហើយសម្រាប់ព័ត៌មានដែលច្បាស់ការណ៍ជាងគេនោះគឺថាស្មាតហ្វូនកំពូលជំនាន់ថ្មីនេះនឹងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុតកំលាំងដល់ 120W Fast Battery Charging។ ប៉ុន្តែគួរអោយស្តាយដោយសារតែគេមិនទាន់ដឹងច្បាស់ថា Xiaomi នឹងប្រកាសចេញស្មាតហ្វូនកំពូលជំនាន់ថ្មីចុងក្រោយរបស់ខ្លួននៅថ្ងៃណានោះទេនាខែសីហានោះ។ អីចឹងមានតែរងចាំតាមដានទាំងអស់គ្នាជាបន្តទៀតតែប៉ុណ្ណោះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Xiaomi Mi10 Pro Plus ដែលប្រើលេខកូដ M20027J1SC ត្រូវបានគេប្រទៈឃើញថា បំពាក់ឈីប Snapdragon 865+ នៅលើ Geekbench