ស្វែងរកពួកយើង:

Xiaomi MIX 5 នឹងប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ និងតួខ្លួនឌីស្សាញចេញពីសេរ៉ាមិក

ដោយ

Koun Jab Luffy

28 មិថុនា 2024 04:06 ល្ងាច

អាន 2 នាទី

Article image
កាលពីដើមឆ្នាំកន្លងទៅនេះ ស្មាតហ្វូន Xiaomi MIX 5 ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជី IMEI database និងមានការបញ្ជាក់ជាផ្លូវការថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមិនមានការប្រកាសចេញនៅលើទីផ្សារក្នុងឆ្នាំ 2024 នេះនោះទេ។ ប៉ុន្តែសម្រាប់ការបែកធ្លាយព័ត៌មានថ្មីៗនៅតែចេញជាបន្តបន្ទាប់។ ជាក់ស្តែងពេលនេះ អ្នកទម្លាយ Digital Chat Station បានចេញនូវរបាយការណ៌ថ្មីនថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi MIX 5 នឹងប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ ហើយនិមានងតួខ្លួនឌីស្សាញចេញពីសេរ៉ាមិក។ កន្លងមកក៏មានការបញ្ជាក់ពីរឿងប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់នេះដែរ។
ថ្មីៗនេះមានគំរូស្មាតហ្វូន Xiaomi MIX 5 បានឆ្លងកាត់ការចុះបញ្ជីនៅលើ Geekbench 6 ដោយនៅលើស្មាតហ្វូននេះ គឺមានឈ្មោះថា “Suiren” ហើយនិងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ថែមទៀតផង។ ស្មាតហ្វូនថ្នាក់ប្រណិតនៃត្រកូល MIX series នេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការបង្ហាញវត្តមាននៅឆ្នាំ 2025 ប៉ុន្តែប្រហែលជាមិនប្រើប្រាស់នូវបន្ទះឈីបជំនានមុននេះទេ។ Xiaomi MIX 5 ត្រូវបានគេរំពឹងថា នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ។
Article image
មកដល់ថ្ងៃនេះ ក៏នៅមិនទាន់មានព័ត៌មានថ្មីពីការប្រកាសចេញស្មាតហ្វូន Xiaomi MIX 5 ថ្មីនេះ ដូចគ្នា។ ប្រភពខាងលើនេះ និយាយថា ប្រសិនបើក្រុមហ៊ុន Xiaomi មានបញ្ហាច្រើនោះ ស្មាតហ្វូននេះ អាចនឹងមិនមានបង្ហាញវត្តមាននោះទេ។ សម្រាប់ពេលនេះ ស្មាតហ្វូននេះ គឺស្ថិតនៅក្នុងដំណាក់កាលគំរូនៅឡើយទេ ខណៈដែលការបង្ហាញវត្តមាននឹងធ្វើឡើងនៅឆ្នាំ 2025។ អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូននេះ ទំនងជានឹងមានការឌីស្សាញតួខ្លួនពីសេរ៉ាមិកដូចម៉ូដែលមុនៗដែរ។
Xiaomi MIX 5 នឹងប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ និងតួខ្លួនឌីស្សាញចេញពីសេរ៉ាមិក