ស្វែងរកពួកយើង:

Xiaomi Mix Flip នឹងមានទំហំ 4,900mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging

ដោយ

Koun Jab Luffy

13 ឧសភា 2024 03:39 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Xiaomi ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Mix Fold 4 រួមនឹង Mix Flip ដែលជាស្មាតហ្វូនអេក្រង់បត់បែប Clamshell ឬ Flip ដំបូងរបស់ក្រុមហ៊ុន។ ស្របពេលជាមួយគ្នានេះព័ត៌មានទាក់ទងនឹងស្មាតហ្វូន Clamshell របស់ Xiaomi ក៏ត្រូវបានគេទម្លាយជាហូរហែរផងដែរនៅមួយរយះពេលចុងក្រោយនេះ ដូចជាថ្មីៗនេះ មានការទម្លាយរូបភាពបង្ហាញពីការឌីស្សាញរបស់ Mi Flip ថែមទៀតផង។
ដោយឡែកនៅពេលនេះ Xiaomi Mix Flip ត្រូវបានបង្ហាញដោយស្ថាប័ន 3C របស់ប្រទេសចិន។ បើតាមទិន្នន័យ Database របស់ស្ថាប័ន 3C បង្ហាញឲ្យដឹងថា Xiaomi Mix Flip គឺមានលេខកូដសំគាល់  2405CPX3DC ហើយស្មាតហ្វូនអេក្រង់បត់បែប Flip នេះ គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging។ ទន្ទឹមនឹងនេះ ប្រភពក៏បានទម្លាយតម្លៃបឋមដំបូងរបស់ Mix Flip ផងដែរ ដោយស្មាតហ្វូនអេក្រង់បត់បែប Clamshell នេះ អាចនឹងមានតម្លៃខ្ទង់ប្រហែល $830។
បើតាមរូបភាពដែលបានបែកធ្លាយនៅលើអនឡាញថ្មីៗនេះបានបង្ហាញថា Xiaomi Mix Flip គឺមានការឌីស្សាញជាមួយអេក្រង់ខាងក្រោយទំហំធំ និងមានកញ្ចប់លែនកាមេរ៉ាពីរគ្រាប់ស្ថិតនៅខាងលើ។ ស្មាតហ្វូន Flip ដំបូងពី Xiaomi នេះ អាចនឹងប្រើប្រាស់សែនស័រកាមេរ៉ា OmniVision OV50E ទំហំ 50MP ភ្ជាប់ដោយប្រព័ន្ធ OIS ជាមួយនឹងសែនស័រ OV60A 2X Optical Zoom ទំហំ 60MP។ ចំនែកកាមេរ៉ាសែលហ្វីនឹងមានទំហំ 32MP។ ស្មាតហ្វូនអេក្រង់បត់ Flip ស៊េរីថ្មីនេះ នឹងមានអេក្រង់បត់កម្រិត 1080px (មិនទាន់បញ្ជាក់ពីទំហំ), អាចនឹងប្រើបន្ទះឈីប Snapdragon 8 Gen 3 រួមនឹងមានថ្មទំហំសរុប 4,900mAh៕