ស្វែងរកពួកយើង:

Xiaomi Mix Flip បំពាក់អេក្រង់ខាងក្រៅទំហំដល់ទៅ 4.01-អ៊ីង និងមានការគាំទ្រនូវមុខងារអេមៗជាច្រើនទៀត

ដោយ

Koun Jab Luffy

18 កក្កដា 2024 12:11 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃស្អែកនេះ ក្រុមហ៊ុន Xiaomi នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi Mix Flip ដែលជាម៉ូដែល Flip-Styleដំបូងគេបំផុតរបស់ខ្លួននៅលើទីផ្សារប្រទេសចិនហើយ។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក្រុមហ៊ុននេះ បានបញ្ចេញនូវព័ត៌មានសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូនអេក្រង់បត់បាននេះផងដែរ ក្នុងនោះរួមមានដូចជា បន្ទះឈីប, ថាមពលថ្ម និងមានការឌីស្សាញរូបរាងជាដើម។ នៅថ្ងៃក្រុមហ៊ុននេះបានបន្តបញ្ចេញនូវរូបភាពផ្សព្វផ្សាយនូវព័ត៌មានទំហំអេក្រង់ និងមុខងារថ្មីៗមួយចំនួនទៀតផង។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Xiaomi បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មី Mix Flip នេះ គឺមានការបំពាក់នូវអេក្រង់ខាងក្រៅមានទំហំ 4.01-អ៊ីង គាំទ្រជាមួយនិងកម្រិតបង្ហាញ 1.5K ហើយថែមទាំងមានការគាំទ្រនូវពន្លឺ 1600nit ថែមទៀតផង។ បន្ថែមពីលើអេក្រង់ធំនេះ ក្រុមហ៊ុននេះក៏បានឌីស្សាញគែមកោងទៅលើជ្រុងទាំង 4 នៃអេក្រង់នេះផងដែរ។ ជាមួយគ្នានេះ អេក្រង់នេះ ក៏មានការប្រើប្រាស់នូវ Dragon Crystal Glass ដែលអេក្រង់រឹងមាំរបស់ Xiaomi ទៀតផង។
Article image
អ្វីដែលចាប់អារម្មណ៌ខ្លាំងទៅលើអេក្រង់ខាងក្រៅរបស់ Xiaomi Mix Flip នោះ គឺក្រុមហ៊ុននេះ បានតម្លើងមកជាមួយនូវមុខងារភ្ជាប់ Earpiece និង microphone នៅលើគែមអេក្រង់ខាងលើ ដែលមុខងារថ្មីនេះ នឹងផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើខលទូរស័ព្ទចេញបានដោយមិនចាំបាច់បើកអេក្រង់ខាងក្នុងនោះទេ។ មួយវិញទៀតអេក្រង់ខាងក្រៅនេះ ក៏មានសមត្ថភាពអាចវាយសារជាអក្សរជាមួយនិងក្តាចុចពេញលេញបានទៀតផង។ បន្ថែមពីនេះ អេក្រង់ខាងក្រៅនេះ ថែមទាំងមានមុខងារ Smart Partitions ហើយនិង Full-screen photography រួមនិងមុខងាឆ្រឆ្លាតវៃមួយចំនួនទៀតផងដែរ។
Article image
ផ្អែកតាមរបាយការណ៌ម្សិលមិញនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Flip គឺមានការតម្លើងមកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 3 រ៉េម 16GB LPDDR5x RAM និងអង្គចងចាំ 1TB UFS 4.0 storage ហើយនិងថ្មទំហំ 4,780mAh ដែលគាំទ្រនូវកម្លាំងសាក 67W rapid charging ទៀតផង។ Mix Flip មានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 60MP ហ៊្សូម 2x Telephoto)។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានក្រុមហ៊ុននេះទម្លាយថា នឹងមានជម្រើស 3 ពណ៌ រួមមានដូចជា ពណ៌ខ្មៅ ពណ៌ស និងពណ៌ស្វាយ។ មកដល់ពេលនេះ គេនៅមិនទាន់មានការទម្លាយចេញនូវតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មីនេះនៅឡើយទេ។ សម្រាប់ថ្ងៃស្អែកនេះ ក្រុមហ៊ុននេះ ក៏នឹងមានការប្រកាសចេញនូវ Mix Fold 4,Watch S4 Sport, Smart Band 9 និងកាស Buds 5 TWS earbuds ផងដែរ។
Xiaomi Mix Flip បំពាក់អេក្រង់ខាងក្រៅទំហំដល់ទៅ 4.01-អ៊ីង និងមានការគាំទ្រនូវមុខងារអេមៗជាច្រើនទៀត