ស្វែងរកពួកយើង:

Xiaomi MIX Flip សម្ពោធជាផ្លូវការជាមួយអេក្រង់ខាងក្រៅ 4.1-អ៊ីង ល្បឿន 120Hz និងបំពាក់នូវឈីប Snapdragon 8 Gen 3

ដោយ

Koun Jab Luffy

20 កក្កដា 2024 11:43 ថ្ងៃត្រង់

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលក្រុមហ៊ុននេះ បានបង្ហាញចេញនូវផលិតផលជាច្រើន ដែលមានស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី និងផលិតផលជាច្រើនទៀតផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុននេះ ទើបតែចូលទៅក្នុងទីផ្សារស្មាតហ្វូនបត់បាន (clamshell flip) ឆ្នាំនេះប៉ុណ្ណោះ តាមរយៈវត្តមានស្មាតហ្វូន Xiaomi MIX Flip។ ស្មាតហ្វូនអេក្រង់បង់បាននេះ ក៏ត្រូវបានគេនិយាយថា ក៏អាចនឹងប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន Samsung Galaxy Z Flip 6, Vivo X Flip, OPPO Find N3 Flip និងជាច្រើនទៀតនៅក្នុងទីផ្សាររបស់ចិន។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi MIX Flip នេះ មានអេក្រង់ខាងក្រៅធំទំហំ 4.01-អ៊ីង និងមានគែម symmetrical bezels ហើយអេក្រង់នេះ អាចរត់បានជាមួយល្បឿន 120Hz refresh rate និងមានកម្រិត 1.5K resolution ខណៈដែលពន្លឺអេក្រង់ខ្ពស់ដល់ទៅ 3,000nits ។ ក្រុមហ៊ុន Xiaomi ក៏បានប្រើប្រាស់នូវស្រទាប់ការពារ ragon Crystal Glass នៅផ្នែកខាងលើដើម្បីការពារការបាក់បែកផងដែរ។ អេក្រង់ខាងក្រៅនេះ ក៏មានបំពាក់នូវ  earpiece និង microphone នៅគែមខាងលើថែមទៀតផង។
អេក្រង់នេះមានសមត្ថភាពអាចទ្រទ្រង់ទៅលើការបង្ហាញចេញបាន Full-Sized Keyboard និងមានភា្ជប់ជាមួយនឹងមុខងារ Smart Partitions, Full-Screen Photography រួមជាមួយនិងមុខងារសំខាន់ៗជាច្រើនទៀត។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូន Xiaomi MIX Flip នេះ មានទំហំ 6.86 អ៊ីង។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងជាមួយនឹង Power Button ផងដែរ។
Article image
ស្មាតហ្វូននេះមានទម្ងន់ 192g និងកម្រាស់ 15.99mm នៅពេលដែលបត់។ ស្មាតហ្វូនMIX Flip នេះ មានកាមេរ៉ាភ្លោះដែលគាំទ្រដោយក្រុមហ៊ុន Leica ខណៈដែលកាមេរ៉ាគោលមានទំហំ 50MP មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50MP floating telephoto គាំទ្រជាមួយនឹងការហ៊្សូមបាន 2x zoom។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ មានទំហំ 32MP Selfie។ នៅលើកាមេរ៉ាស្មាតហ្វូននេះ ក៏មានមុខងារថ្មី Master Portrait mode ដែលអាចថត focal lengths បានចំនួន 4 ផ្សេងគ្នាផងដែរ។
Article image
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi MIX Flip នេះ មានបន្ទះឈីប Snapdragon 8 Gen 3 SoC និងមានរ៉េមទំហំ16GB LPDDR5 RAM និងម៉េមូរីទំហំ 1TB UFS 4.0 ហើយក៏មានការតម្លើងនូវប្រព័ន្ធ 3D vapor cooling chamber សម្រាប់បំភាយកំដៅបានយ៉ាងល្អផងដែរ។  ស្មាតហ្វូនបត់បាននេះ គឺមានថាមពលថ្មទំហំ 4,780mAh ដែលទ្រទ្រង់នូវ  67W fast charging។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកជាមួយនឹង HyperOS។
Article image
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi MIX Flip ថ្មីនេះ មានជម្រើសពណ៌ស ពណ៌ស្វាយ និងខ្មៅ ហើយនិងមានតម្លៃ CNY 5,999 យ៉ន់ (~$825) សម្រាប់ទំហំ 12GB+256GB ខណៈពេលដែលទំហំ 12GB+512GB មានតម្លៃ CNY 6,499 (~$894)។ សម្រាប់ទំហំ16GB + 1TB មានតម្លៃ CNY 7,299 យ៉ន់ (~$1,004)។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ចាប់ផ្តើដាក់លក់ចាប់ពីថ្ងៃទី 23 ខែកក្កដាខាងមុខនេះ៕
Xiaomi MIX Flip សម្ពោធជាផ្លូវការជាមួយអេក្រង់ខាងក្រៅ 4.1-អ៊ីង ល្បឿន 120Hz និងបំពាក់នូវឈីប Snapdragon 8 Gen 3