ស្វែងរកពួកយើង:

Xiaomi Mix Flip អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមុខងារផ្កាយរណប Satellite ផងដែរ

ដោយ

Koun Jab Luffy

31 មករា 2024 09:25 ព្រឹក

អាន 2 នាទី

Article image
មានពាក្យចចាមអារ៉ាមជាយូរមកហើយ បាននិយាយថា ក្រុមហ៊ុន Xiaomi គឺបានធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានប្រភេទម៉ូដែល Flip ដំបូងបំផុតរបស់ខ្លួនហើយ ដោយស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ គឺមានឈ្មោះហៅថា Mix Flip។ យោងតាមការបែកធ្លាយចុងក្រោយបំផុតនេះ គឺមានការទម្លាយចេញនូវព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះហើយ ជាពិសេស គឺទៅលើមុខងារថ្មី ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូននេះតែម្តង។
បើតាមការទម្លាយកន្លងមក គឺបាននិយាយថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺអាចនឹងមានលក្ខណៈសម្បត្តិ និងមុខងារកម្រិត Flagship ជាច្រើនសម្រាប់ការប្រើប្រាស់ នេះបើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station។ បើតាមការបង្ហោះនៅលើ Weibo នាពេលកន្លងមកនោះ គាត់អះអាងថា ស្មាតហ្វូនបត់បាន Mix Flip នេះនឹងមានបន្ទះឈីប Qualcomm Snapdragon 8 Gen 3 SoC ដែលជាបន្ទះឈីបដែលមានសមត្ថភាពខ្លាំងក្លា។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏មាននឹងការនាំមកនូវបច្ចេកវិទ្យាផ្កាករណប Satellite ថែមទៀតផង។ មុខងារនេះ គឺជាមុខងារដ៏ប្រណិតរបស់ស្មាតហ្វូននេះ។
Article image
បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានទម្លាយអំពីព័ត៌មានជាច្រើន ដែលនិយាយអំពីស្មាតហ្វូនបត់បាននេះនេះដែរ។ ពាក្យចចាមអារ៉ាមុននេះ ក៏ធ្លាប់បានបង្ហើបថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយ Digital Chat Station ក៏បានទម្លាយចេញនូវការឌីស្សាញផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ជាមួយនឹងលក្ខណៈសម្បត្តិកាមេរ៉ារបស់វា។
Article image
មកដល់ពេលនេះ គឺនៅមិនទាន់ច្បាស់ថា ពេលណាដែលស្មាតហ្វូនបត់បាន Mix Flip នឹងប្រកាសចេញជាផ្លូវការនោះទេ។ យ៉ាងណាមិញ ស្មាតហ្វូន Xiaomi Mix Flip នេះ អាចនឹងប្រកាសបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Xiaomi 14 Ultra ផងដែរ ហើយស្មាតហ្វូនថ្មីនេះ ត្រូវបានគេនិយាយថា អាចនឹងបង្ហាញខ្លួនៅក្នុងប្រទេសចិននៅចុងខែក្រោយនេះផងដែរ។ ដូច្នេះ ផ្អែកលើព័ត៌មាននេះ ស្មាតហ្វូន Mix Flip នេះ ក៏អាចនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈខាងមុខនេះដូចគ្នា៕
Xiaomi Mix Flip អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមុខងារផ្កាយរណប Satellite ផងដែរ