ស្វែងរកពួកយើង:

Xiaomi Mix Flip 2 និង Redmi K80 Ultra ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅខែមិថុនាខាងមុខនេះ!

ដោយ

Koun Jab Luffy

26 ឧសភា 2025 07:44 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ មានអ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Xiaomi បាននឹងកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារសម្រាប់ការប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មី Xiaomi Mix Flip ជំនាន់ទី 2។ សូមជំរាបថា ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ គឺទទួលបាននូវវិញ្ញាបនបត្រ 3C នៅក្នុងប្រទេសចិនហើយ។ ស្របពេលជាមួយគ្នានេះ ស្មាតហ្វូន Redmi K80 Ultra ដែលមានសមត្ថភាព ខ្លាំងក្លានោះ ក៏ទទួលបាននូវវិញ្ញាបនបត្រនៅក្នុងប្រទេសចិនផងដែរ។
យោងតាមការបែកធ្លាយថ្មីមួយដែលចេញដោយអ្នកទម្លាយ Smart Pikachu បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន។ អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូន Redmi K80 Ultra និងថេប្លេតហ្គេមីងរបស់ក្រុមហ៊ុន Redmi នេះ ក៏នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននៅចុងខែមិថុនានេះផងដែរ។ ថេប្លេត K80 Ultra នឹងមានថាមពលថ្មទំហំ 7,500mAh ខណៈពេលដែលថេប្លេតហ្គេមីង គឺមានទំហំថាមពលថ្មតូចជាង។ ផលិតផលទាំងពីរនេះ ត្រូវបានគេនិយាយថា នឹងមានតម្លៃយ៉ាងទាក់ទាញ។
Article image
សម្រាប់ស្មាតហ្វូន Xiaomi Mix Flip 2 នឹងមានទម្ងន់ស្រាលជាងមុន និងស្តើងជាងមុនផងដែរ។ ស្មាតហ្វូន Xiaomi Mix Flip 2 នេះ ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Redmi K80 Ultra និងថេប្លេតហ្គេមីងនៅចុងខែមិថុនានេះ ដូចគ្នា។ ស្មាតហ្វូនបត់បាន Mix Flip 2 នេះ នឹងមានកម្រាស់ 7.6mm និងទម្ងន់ប្រហែលជា 190g។ ស្មាតហ្វូននេះនឹងមានអេក្រង់បត់បានទំហំ 6.85-អ៊ីង Foldable OLED panel ដែលទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន  120Hz refresh rate។
ស្មាតហ្វូន Xiaomi Mix Flip 2 នេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយនិងមានថាមពលថ្មទំហំ 5,100mAh គាំទ្រនូវបច្ចេកវិទ្យាសាកថ្មលឿន 67W wired និង 50W wireless charging។ បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រជាមួយនឹងមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide។ ស្មាតហ្វូននេះ នឹងមានមុខងារជាច្រើនទៀតដូចជា IR blaster, in-screen fingerprint scanner, NFC និង IPX8។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មី Xiaomi Mix Flip 2 អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតនៅក្រៅប្រទេសចិននាខែកក្កដាខាងមុខនេះ ខណៈដែលស្មាតហ្វូន Redmi K80 Ultra នឹងលក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ចិនប៉ុណ្ណោះ។ សម្រាបន់ទីផ្សារសកលអាច នឹងទទួលបានស្មាតហ្វូន Xiaomi 15T Pro ដែលជា version ថ្មីរបស់ស្មាតហ្វូន K80 Ultra ដែលគ្រោងនឹងមានវត្តមាននៅត្រីមាសទី 3ឆ្នាំ 2025 នេះ៕
Xiaomi Mix Flip 2 និង Redmi K80 Ultra ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅខែមិថុនាខាងមុខនេះ!