
ក្នុងខែកក្តដា ឆ្នាំនេះ Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនបត់ Mix Flip ដែលជាស្មាតហ្វូនបត់បែប Flip-style ដំបូងរបស់ខ្លួន។ ហើយក្នុងគ្រានេះ បើតាមប្រភពរបាយការណ៍ Xiaomi ក៏ត្រៀមបញ្ចេញជំនាន់ទីពីររបស់ Mix Flip ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បើតាមប្រភពព័ត៌មានបាននិយាយថា Xiaomi Mix Flip 2 នឹងបង្ហាញវត្តមានលើទីផ្សារប្រទេសចិនលឿនជាងការរំពឹងទុក។
បើតាមការបញ្ជាក់តាមរយះគណនី Digital Chat Station បាននិយាយថា Xiaomi Mix Flip 2 នឹងធ្វើការប្រកាសចេញផ្លូវការណ៍នៅពាក់នៅត្រីមាសដំបូងក្នុងឆ្នាំ 2025។ គណនីដដែលបានបញ្ជាក់ថា ដោយសារតែការលក់សម្រាប់ជំនាន់ Mix Flip ទទួលបានជោគជ័យខ្លាំង ដូចនេះហើយទើបក្រុមបានសម្រេចបញ្ចេញជំនាន់ទីពីរដើម្បីបង្កើនបរិមាណនៃការលក់។
សម្រាប់ម៉ូដែល Xiaomi Mix Flip ត្រូវបានបង្ហាញវត្តមានជាមួយការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ ហើយតាមការបញ្ជាក់ពី DCS បានឲ្យថា Xiaomi Flip 2 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite។ Xiaomi Flip 2 នឹងក្លាយជានៃគូប្រកូតប្រជែងជាមួយនឹងស្មាតហ្វូន Flip ជំនាន់ថ្មីរបស់ Samsung គឺ Galaxy Z Flip 7 ត្រូវបានគេដឹងថា នឹងប្រើបន្ទះឈីប Snapdragon 8 Elite ហើយនឹងមកនៅដើមឆមាសទីពីរនៃឆ្នាំ 2025។

កាលពីខែសីហា Xiaomi Mix Flip 2 បានបង្ហាញវត្តមាននៅលើបញ្ចី Database នៃកម្មវិធី GSMA IMEI ជាមួយលេខកូដសំគាល់ 2505APX7BC និង 2505APX7BG ដែលលេខកូដទាំងពីរនេះត្រូវបានគេដឹងថា មួយជាម៉ូដែលសម្រាប់ទីផ្សារប្រទេសចិន និងមួយទៀតជាម៉ូដែលសម្រាប់ទីផ្សារសកល។ ថ្មីៗនេះ តាមរយះបញ្ចីរបស់ស្ថាប័ន EEC បានធ្វើការបញ្ជាក់ផ្លូវការណ៍សម្រាប់ការចេញលក់ម៉ូដែល Xiaomi Mix Flip 2 នៅទីផ្សារអឺរ៉ុប។

ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិរបស់ Mix Flip 2 មិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេក្នុងពេលនេះ។ នៅលើម៉ូដែល Mix Flip ដែលចេញលក់នៅទីផ្សារប្រទេសចិន គឺមានថ្មទំហំ 4,800mAh ហើយសម្រាប់ម៉ូដែល Mix Flip 2 អាចនឹងមានការបង្កើនទំហំថ្មឡើងដល់ជាង 5,000mAh៕
