ស្វែងរកពួកយើង:

Xiaomi Mix Flip នឹងក្លាយស្មាតហ្វូនអេក្រង់បត់ថ្នាក់ប្រណិត ខណៈដែល Honor Magic V Flip ផ្តោតខ្លាំងទៅលើស្ត្រី

ដោយ

Koun Jab Luffy

06 មិថុនា 2024 11:13 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Honor បានចេញមកបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V Flip នឹងបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 13 ខែមិថុណាខាងមុខនេះហើយ។ ខណៈដែលក្រុមហ៊ុនមានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះរួចហើយនោះ គេនៅមិនទាន់ឃើញពីឈ្មោះបន្ទះឈីប ស្មាតហ្វូននេះនៅឡើយទេ។ ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា នឹងមានការអភិវឌ្ឍខ្លាំងបំផុតទៅលើស្មាតហ្វូនអេក្រង់បត់ flip-style ដំបូងរបស់ខ្លួនម៉ូដែល Xiaomi Mix Flip នេះ។
យោងតាមការទម្លាយចេញពី Digital Chat Station ដែលបង្ហោះនៅលើបណ្តាញ Weibo គឺបានបង្ហាញថាស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការផ្តោតខ្លាំងទៅលើអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។ នៅលើបណ្តាញ Weibo ខាងលើនេះ ក៏មានការបង្ហាញថា Vivo និង OPPO ពណ៌ “blue” និង “green,” នេះបានបញ្ឈប់ការអាប់ដែតទៅលើស្មាតហ្វូនអេក្រង់បត់បានប្រភេទនេះផងដែរ។ បើតាមការរាយការណ៌កន្លងមក ក៏ធ្លាប់លើកឡើងថា ក្រុមហ៊ុនធំៗទាំងពីរនេះ ទំនងជានឹងមិនមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Flip-style របស់ខ្លួននៅឆ្នាំនេះនោះទេ បន្ទាប់ពីការបង្ហាញវត្តមានស្មាតហ្វូនរបស់ខ្លួន Vivo X Flip និង Oppo Find N3 Flip កាលពីឆ្នាំមុន។
Article image
នៅក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Honor និង Xiaomi ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែពន្លឿនសន្ទុះយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍទៅលើស្មាតហ្វូនថ្មីៗ ដូចជា Honor Magic V Flip និង Xiaomi Mix Flip។ បើតាមការទម្លាយរបស់ DCS បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានបែប Flip Style ថ្មីៗទាំងនេះ គឺមានការពង្រីកបន្ថែមទៅលើទំហំអេក្រង់ខាងក្រៅ ប៉ុន្តែមានស្ទីលខុសគ្នា។
Article image
Honor Magic V Flip ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការផ្តោតខ្លាំងទៅលើអ្នកប្រើប្រាស់ជាស្ត្រី និងមានរ៉េមទំហំ 12GB ហើយនិងអង្គចងចាំ 1TB ដែលធានាថា នឹងផ្តល់នូវអានុភាពខ្លាំង និងភាពជឿជាក់ក្នុងការប្រើប្រាស់។ ក្រុមហ៊ុនបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមាន 2 ទំហំគឺ 12GB+256GB និង 12GB+512GB។ ជាមួយគ្នានេះក៏មានរបាយការណ៌ជាច្រើនទៀតបាននិយាយថា ស្មាតហ្វូននេះនឹងមានថ្មទំហំ 4,800mAh និងកម្លាំងសាក 66W fast charging ហើយនិងកាមេរ៉ាគោលទំហំ 50-megapixel។ ស្មាតហ្វូននេះ នឹងមានពណ៌ black, white និង pink shades។
Article image
សម្រាប់ក្រុមហ៊ុន Xiaomi វិញ ក៏កំពុងតែមានការញាប់ដៃញាប់ជើងយ៉ាងខ្លាំងដូចគ្នាទៅលើការអភិវឌ្ឍស្មាតហ្វូនអេក្រង់បត់បានម៉ូដែលប្រណិតថ្មីនេះ។ ផ្អែកតាមរបាយការណ៌មុននេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 កាមេរ៉ាទំហំ 50-megapixel + 60-megapixel (2x telephoto) និងកាមេរ៉ាមុខទំហំ 32-megapixel ហើយនិងប្រើប្រាស់កម្លាំងសាក 67W fast charging។
Xiaomi Mix Flip នឹងក្លាយស្មាតហ្វូនអេក្រង់បត់ថ្នាក់ប្រណិត ខណៈដែល Honor Magic V Flip ផ្តោតខ្លាំងទៅលើស្ត្រី