ស្វែងរកពួកយើង:

Xiaomi Mix Fold4 នឹងបង្ហាញខ្លួនលើទីផ្សារសកលជាមួយកម្រ៉ាស់ស្តើង ultra-thin body

ដោយ

Koun Jab Luffy

04 កក្កដា 2024 08:47 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Xiaomi នឹងមានការប្រកាចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mix Fold4 នៅលើទីផ្សារសកល។ ព័ត៌មាននេះ ត្រូវបានចែកចាយដោយអ្នកទម្លាយដ៏ល្បី Ice Universe។ អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងក្លាយជាស្មាតហ្វូនដែលមានកម្រ៉ាស់ ស្តើងជាងគេ គឺស្តើងជាង Honor Magic V3 ថែមទៀតផង។
សូមជំរាបថា ក្រុមហ៊ុន Honor បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី 12 ខែកក្កដាខាងមុខនេះហើយ ដែលម៉ូដែលនេះ គឺមានកម្រ៉ាស់ស្តើងជាង Honor Magic V2 ទៅទៀត បើទោះបីជាស្មាតហ្វូននេះមានកម្រ៉ាស់ 9.9 mm នៅពេលបត់ និងកម្រ៉ាស់ 4.7mm នៅពេលបើក៏ដោយ។
ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថា នឹងដើរតាមពីក្រោយម៉ូដែលមុនរបស់ខ្លួនដែរ ជាមួយនិងការប្រកាចេញ នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ។ សម្រាប់វត្តមានស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi  នេះ អាចនឹងឃើញមាននៅលើទីផ្សារប្រទេសចិននាពេលឆាប់ៗនេះហើយ ខណៈដែលការបង្ហាញវត្តមានរបស់ ស្មាតហ្វូនអេក្រង់បត់បាន គឺធ្វើឡើងនៅខែសីហាជារៀងរាល់ឆ្នាំ។
ហើយម៉ូដែលថ្មីរបស់ក្រុមហ៊ុននេះ ក៏នឹងក្លាយជា ស្មាតហ្វូនដែលនឹងដាក់លក់នៅលើទីផ្សារសកលផងដែរ ដែលរឿងនេះ ក្លាយជាដំណឹងល្អសម្រាប់ ហ្វេននៅក្រៅ ប្រទេសចិនផងដែរ។ ក្រៅពី Fold4 ក្រុមហ៊ុននេះក៏នឹងមានការបង្ហាញចេញនូវ clamshell foldable ម៉ូដែល the Mix Flip ជាលើកដំបូងផងដែរ។
Xiaomi Mix Fold4 នឹងបង្ហាញខ្លួនលើទីផ្សារសកលជាមួយកម្រ៉ាស់ស្តើង ultra-thin body