ស្វែងរកពួកយើង:

Xiaomi Pad 7 Series និង Smart Band 9 Pro សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 29 ខែតុលា

ដោយ

Koun Jab Luffy

24 តុលា 2024 03:46 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែចេញសេចក្តីប្រកាសផ្លូវការណ៌ថ្មីមួយស្តីពីការសម្ពោធនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series នៅថ្ងៃទី 29th ខែតុលានេះ 2024។ ប៉ុន្តែក្នុងព្រឹត្តិការណ៌នោះ គឺមិនត្រឹមតែមានការបង្ហាញវត្តមានស្មាតហ្វូនតែមួយនោះទេ ក្រុមហ៊ុននេះ ក៏នឹងមានការប្រកាសចេញនូវថេប្លេតជំនាន់ថ្មី Xiaomi Pad 7 Series រួមនិងនាឡិកាឆ្លាតវៃ Xiaomi Band 9 Pro របស់ខ្លួនផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានបញ្ជាក់ថា Xiaomi Pad 7 Series និង Xiaomi Smart Band 9 Pro នឹងបង្ហាញចេញខ្លួនជាមួយនិង Xiaomi 15 series នៅថ្ងៃទី 29 ខែតុលាខាងមុខនេះ ហើយទាក់ទងនឹងព័ត៌មាននេះ ក្រុមហ៊ុនក៏បានបញ្ចេញនូវរូបភាពរបស់ថេប្លេតសេរីថ្មី និងនាឡិកាស៊េរីថ្មីនេះផងដែរ។ ថេប្លេតស៊េរីថ្មី Xiaomi Pad 7 series នឹងមានការបំពាក់នូវអេក្រង់ខ្ពស់ជាងមុន រួមជាមួយនិងប៊ិក Stylus ថែមទៀតផង។
យោងតាមការបែកធ្លាយមុននេះ បានបង្ហាញថា ថេប្លេតនេះ នឹងមានអេក្រង់ទំហំ 11.16-អ៊ីង LCD panel គាំទ្រជាមួយនិងល្បឿន 144Hz refresh rate។ សម្រាប់ម៉ូដែល Pro អាចនឹងមានអេក្រង់ប្រភេទ OLED screen។ ប្រភពខាងលើនេះបន្ថែមថា ថេប្លេតថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប the Snapdragon 8s Gen 3 SoC ខណៈដែលម៉ូដែលស្តង់ដារអាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 7+ Gen 3។
ថេប្លេតនេះមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកខុសគ្នា។ បើតាមការបង្ហាញនៅលើបញ្ជី 3C បានបញ្ជាក់ថា ថេប្លេត នឹងមានការបំពាក់នូវបច្ចេកវិទ្យាសាកខុសគ្នាដោយម៉ូដែល Pro មានកម្លាំង 67W និងម៉ូដែលស្តង់ដារនឹងប្រើប្រាស់នូវកម្លាំងសាក 45W wired charging។ ថេប្លេតទាំងពីរនេះមានថ្មទំហំ 10,000mAh ហើយនិងរត់នៅលើ Android 15 OS ផ្អែកជាមួយស្បែកមុខកម្មវិធី HyperOS 2.0 ចេញពីប្រអប់តែម្តង។
Article image
ក្រឡេកមកមើលនាឡិកាឆ្លាតវៃ Xiaomi Smart Band 9 Pro វិញ កាលពី 2 សប្តាហ៌មុននេះ ក៏មានការទម្លាយរូបរាងគំនូសព្រាងផងដែរ។ នាឡិកានេះ នឹងមានអេក្រង់ទំហំ 1.74-អ៊ីង AMOLED display គាំទ្រជាមួយនិងការបង្ហាញចេញបានទំហំ 336x480 resolution ល្បឿន 60Hz refresh rate និងមាន peak brightness 600nits។ នៅលើ Smart Band 9 Pro ក៏មានការបំពាក់នូវមុខងារតាមដានសុខភាព និងកម្មវិធីជំនួយសម្រាប់លំហាត់ប្រាណ រួមជាមួយនិងបច្ចេកវិទ្យាវាស់កម្រិតអុកស៊ីសែនក្នុងឈាមផងដែរ។