ស្វែងរកពួកយើង:

Xiaomi Pad 7 Series នឹងមកដល់ផ្លូវការណ៍នៅខែកុម្ភៈឆ្នាំ 2024 ជាមួយការបំពាក់នូវកំពូលឈីប Snapdragon 8 Gen 3

ដោយ

Koun Jab Luffy

26 មករា 2024 09:35 ព្រឹក

អាន 2 នាទី

Article image
Xiaomi បានធ្វើការប្រកាសចេញថែបប្លែតម៉ូដែល Pad 6 Pro កាលពីខែមេសា ឆ្នាំ 2023 ហើយនៅពេលនេះ ក្រុមហ៊ុនត្រៀមបញ្ចេញ Pad ជំនាន់បន្ទាប់បន្ថែមទៀត គឺ Xiaomi Pad 7។ បើតាមប្រភពទម្លាយព័ត៌មានចេញដោយ Digital Chat Station បានឲ្យដឹងថា Xiaomi នឹងធ្វើការប្រកាសចេញ Xiaomi Pad 7 នៅខែកុម្ភៈ ខាងមុខនេះ និងបានបញ្ជាក់ថា Pad 7 នឹងបំពាក់នូវកំពូលឈីប Qualcomm Snapdragon 8 Gen 3។
បើតាមការបញ្ជាក់ពី DCS បានបញ្ជាក់ថា Xiaomi Pad 7 នឹងប្រើនូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 ដែលជាកំពូលឈីបដែលប្រកាសចេញកាលពីឆ្នាំមុន ខណៈម៉ូដែល Pad 7 Pro នឹងបំពាក់ឈីបកំពូលជំនាន់ថ្មី Snapdragon 8 Gen 3។ ដែលនេះ គឺជាការធ្វើបច្ចុប្បន្នភាពបន្ទះឈីបពីជំនាន់ Pad 6 Series ដែលចេញឆ្នាំមុន ដែលម៉ូដែល Pad 6 Pro និង Pad 6 Max បានប្រើបន្ទះឈីបកំពូលកាលពីឆ្នាំមុន រីម៉ូដែល Pad 6 បានប្រើបន្ទះឈីប Snapdragon 870។
Article image
Xiaomi Pad 7 Series នឹងបង្ហាញវត្តមានជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 100W Wired Fast Charging ហើយសម្រាប់ម៉ូដែល Pad 7 Pro នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED Display ហើយក៏នឹងក្លាយជា Tablet ដំបូងរបស់ Xiaomi ដែលបំពាក់បច្ចេកវិទ្យាបន្ទះអេក្រង់គុណភាពខ្ពស់មួយនេះ។ ហើយសម្រាប់ម៉ូដែលផ្សេងទៀត នឹងរក្សាការប្រើប្រាស់បន្ទះអេក្រង់ LCD។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនរំពឹងថា Xiaomi នឹងនាំយក Tablet ជំនាន់ថ្មីម៉ូដែលខ្ពស់របស់ខ្លួនទៅប្រកាសចេញលក់នៅទីផ្សារក្រៅពីប្រទេសចិននោះទេ ព្រោះថា កន្លងមក Tablet កំពូលរបស់ Xiaomi គឺមានលក់តែនៅទីផ្សារប្រទេសចិនតែប៉ុណ្ណោះ៕
Xiaomi Pad 7 Series នឹងមកដល់ផ្លូវការណ៍នៅខែកុម្ភៈឆ្នាំ 2024 ជាមួយការបំពាក់នូវកំពូលឈីប Snapdragon 8 Gen 3