ស្វែងរកពួកយើង:

Xiaomi Pad 7 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងបច្ចេកវិទ្យាអេក្រង់ OLED Display

ដោយ

Koun Jab Luffy

16 កក្កដា 2024 11:11 ថ្ងៃត្រង់

អាន 2 នាទី

Article image
Xiaomi បានបញ្ចេញ Tablet ម៉ូដែល Pad 6 កាលពីខែមេសា ឆ្នាំ 2023 ជាមួយការប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 870។ ហើយនៅពេលនេះមានប្រភពព័ត៌មានចចាមអារាមបាននិយាយថា Xiaomi នឹងធ្វើការប្រកាសចេញ Tablet ជំនាន់ថ្មី Xiaomi Pad 7 ដែលនឹងប្រើបន្ទះឈីប Snapdragon 8 Gen 3 ហើយ Tablet ជំនាន់ថ្មីនេះ ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញវត្តមាននៅក្នុងខែកញ្ញាខាងមុខនេះ។
បើតាមគណនី Weibo មួយរបស់ប្រទេសចិនបានទម្លាយថា Xiaomi Pad 7 អាចនឹងបង្ហាញវត្តមានដំណាលគ្នាជាមួយស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series។ ប្រភពដដែលបានបន្តថា Xiaomi Pad 7 Series នឹងមានជម្រើសពីរម៉ូដែល គឺ Xiaomi Pad 7 និង Xiaomi Pad 7 Pro។
Article image
បន្ថែមពីនេះ Xiaomi Pad 7 Series នឹងមានអេក្រង់ទំហំធំ ដែលត្រូវបានរចនាឡើងឲ្យមានភាពសាកសមសម្រាប់ការប្រើប្រាស់ជាមួយរថយន្តរបស់ Xiaomi។ Xiaomi Pad 7 series នឹងមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងជំនាន់ Pad 6 Series ដែរ ដោយមានតួរខ្លួនស្រោបដោយលោហៈ និងមានកញ្ចប់កាមេរ៉ាក្រោយរចនាជាការ៉េ Square camera island។
Article image
Xiaomi Pad 7 នឹងគាំទ្រការដំឡើងមកជាមួយប្រតិបត្តិការ HyperOS ដែលនឹងផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងៗដែលដំណើរការដោយ HyperOS ដូចគ្នា។ ក្រុមហ៊ុន Xiaomi ទទួលបានវិញ្ញាណបនបត្ររួចរាល់ហើយសម្រាប់ឧបករណ៍ថ្មីរបស់ខ្លួនចំនួនពីរពីស្ថាប័ន Eurasian Economic Union (EEC) ដែលឧបករណ៍មួយ គឺមានលេខកូដសំគាល់ 24091RPADG” និងមួយផ្សេងទៀតមានលេខកូដ “2410CRP4CG”។ ហើយបើយោងទៅលើរបាយការណ៍ឧបករណ៍ទាំងពីរនេះ គឺជា Xiaomi Pad 7 និង Xiaomi Pad 7 Pro៕