ស្វែងរកពួកយើង:

Xiaomi Pad Mini នឹងបង្ហាញខ្លួននៅលើទីផ្សារសកលនាថ្ងៃទី 24 ខែកញ្ញានេះហើយ!

ដោយ

Koun Jab Luffy

16 កញ្ញា 2025 05:15 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi គ្រោងនឹងពង្រីកទីផ្សារទៅលើថេប្លេតរបស់ខ្លួនអោយកាន់តែខ្លាំងថែមទៀតជាមួយនឹងការឌីស្សាញនូវម៉ូដែលថ្មី មានរូបរាងតូចសម្រាប់ទីផ្សារសកល។ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុននេះ គ្រោងធ្វើការ Rebrand ថេប្លេត Redmi K Pad ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីដើមឆ្នាំនេះ អោយទៅជាថេប្លេតថ្មី Xiaomi Pad Mini សម្រាប់ការបង្ហាញខ្លួននៅលើទីផ្សារសកលនាពេលឆាប់ៗនេះ។
ខណៈពេលដែលក្រុមហ៊ុន Xiaomi មិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសថេប្លេនេះ នៅពេលនេះ មានការបែកធ្លាយជាច្រើនបានបញ្ជាក់ថា ថេប្លេតថ្មីនេះអាចនឹងបង្ហាញខ្លួននៅចុងខែនេះហើយ ដោយអាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Xiaomi 15T Series ស៊េរីថ្មីនៅថ្ងៃទី 24 ខែកញ្ញាខាងមុខនេះផងដែរ។ ថេប្លេតជំនាន់ថ្មី Xiaomi Pad Mini នេះនឹងមានលក្ខណៈសម្បត្តិ Hardware ដូចគ្នាទៅនឹង Redmi K Pad អញ្ចឹង។
ថេប្លេតនេះ អានចឹងមានអេក្រង់ទំហំ 8.8 អ៊ីង គាំទ្រនូវកញ្ចក់ LCD display ទ្រទ្រង់បានជាមួយនឹងកម្រិតភាពច្បាស់ 2.5K resolution និងមានល្បឿន 165Hz refresh rate ហើយនិងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400+ ព្រទាំងមានថាមពលថ្ម 7,500mAh ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 67W fast charging ទៀតផង។ ថេប្លេតនេះ គឺមានតួខ្លួនធ្វើពីលោហធាតុ កាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 8MP ហើយនឹងដំណើរការដោយស្បែកកម្មវិធី HyperOS 2 ផ្អែកលើនៅលើ Android 15 ។
Article image
គួរបញ្ជាក់ថា ពេលនេះ សម្រាប់ការប្រកួតប្រជែងទៅលើទីផ្សារថេប្លេតអេក្រង់តូចនេះ ត្រូវបានគេមើលឃើញថា មានសន្ទុះកើនឡើងកំដៅខ្លាំងផងដែរ។ ថេប្លេត Xiaomi Pad Mini នេះ អាចនឹងប្រជែងគ្នាបានជាមួយនឹង Apple iPad Mini និងRedMagic Astra បានផងដែរ។ សូមជំរាបថា ថេប្លេតថ្មីនេះ មិនមានរន្ធដោតស៊ីម SIM Slot ឬអេក្រង់ប្រភេទ OLED Display នោះទេ ប៉ុន្តែតម្លៃ គឺសមរម្យសម្រាប់ការប្រើប្រាស់ទីផ្សារទៅកាន់សិស្សានុសិស្ស អ្នកលេងហ្គេមជាដើម៕
Xiaomi Pad Mini នឹងបង្ហាញខ្លួននៅលើទីផ្សារសកលនាថ្ងៃទី 24 ខែកញ្ញានេះហើយ!