ស្វែងរកពួកយើង:

Xiaomi Redmi Max 100-អ៊ីង 2025 ល្បឿនអេក្រង់ 240Hz និងដំណើរការដោយ HyperOS ចេញលក់តម្លៃ $1,243

ដោយ

Koun Jab Luffy

22 មេសា 2024 05:17 ល្ងាច

អាន 3 នាទី

Article image
ថ្មីៗនេះ Xiaomi បានធ្វើការប្រកាសចេញលក់ស្មាតធីវីស៊េរីថ្មីម៉ូដែល Redmi Max 100-inch ស៊េរីឆ្នាំ 2025 នៅទីផ្សារប្រទេសចិន។ ស្មាតធីវីស៊េរីថ្មីនេល្អបំផុតទាំងសម្រាប់ការកម្សាន្ត និងការលេងហ្គេម។ Redmi Max 100-inch 2025 អាចរកជាវបានសម្រាប់ទីផ្សារចិនដីគោកចាប់ពីថ្ងៃនេះទៅ។
Xiaomi Redmi Max 100-inch 2025 TV បំពាក់នូវអេក្រង់ទំហំ 100-inch គាំទ្រកម្រិតបង្ហាញ 4K ល្បឿន 144Hz ជាមួយបច្ចេកវិទ្យា variable refresh rate (VVR) Technology។ ចំពោះមុខងារ Smooth motion វិញស្មាតធីវីស៊េរីថ្មីនេះ គាំទ្រមុខងារ 120Hz MEMC motion។ លើសពីនេះទៅទៀតអេក្រង់របស់ស្មាតធីវីស៊េរីថ្មីនេះ ក៏មាន Mode អាចធ្វើការបង្កើនកម្រិតល្បឿន refresh rate ឡើងខ្ពស់បំផុតដល់ 240Hz។ បច្ចេកវិទ្យាអេក្រង់ស្មាតធីវីស៊េរីថ្មីនេះអាចផលិតកម្រិតទឹកពណ៌បានដល់ 1.07 លានពណ៌ ជាមួយជម្រើសទឹកពណ៌ 10-bit និងគាំទ្រនូវបច្ចេកវិទ្យាចាក់ទឹកពណ៌ស្តង់ដារ 94% DCI-P3 Wide Color gamut រួមជាមួយប្រព័ន្ធទឹកពណ៌ ΔE≈2 ដែលជួយបង្កើនកម្រិតទឹកពណ៌បានកាន់តែច្បាស់ និងដិតក្នុងកម្រិតខ្ពស់ខ្លាំងបំផុត។ កញ្ចក់អេក្រង់របស់ Redmi Max 100-inch 2025 TV ក៏មានបច្ចេកវិទ្យាការពារភ្នែក Native Qingshan eye protection technology របស់ Xiaomi ផងដែរ។
ចំពោះរន្ធដំណភ្ជាប់នៅលើ Xiaomi Redmi 100-inch 2025 TV មានដូចជា រន្ធ HDMI ចំនួន 3, USB-A ចំនួន 2, រន្ធភ្ជាប់ខ្សែបណ្តាញ Ethernet, One Optional, One AV និងរន្ធភ្ជាប់ខ្សែអង់តែន ជាដើម។ សម្រាប់រន្ធ HDMI ទាំងបីរន្ធ មានពីររន្ធជា HDMI2.1 គាំទ្រប្រព័ន្ធបញ្ចូលរូបភាពស្តង់ដារ HDMI2.1 ដែលល្អបំផុតសម្រាប់ការភ្ជាប់ជាមួយឧបករណ៍លេងហ្គេម។ បន្ថែមពីនេះ ក៏មានភ្ជាប់ជាមួយបច្ចេកវិទ្យា  VRR, ALLM (automatic low latency mode), និង AMD FreeSync technology សម្រាប់ជួយបង្កើនគុណភាពរូបភាព-វីដេអូហ្គេមឲ្យកាន់តែមានភាពច្បាស់ដិត និងរស់រវ៉ើកតែម្តង។
សម្រាប់ប្រព័ន្ធបំពងសំឡេងវិញ Redmi Max 100-inch 2025 TV បានដំឡើងមកជាមួយ Speaker ចំនួន 4 គ្រាប់ គាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos និង Dolby Vision Technology ជាមួយប្រព័ន្ធ DTS-X ដែលធ្វើឲ្យគុណភាពសំឡេងលឺខ្លាំងច្បាស់ពិរោះដូចនៅក្នុងរោងកុនអីចឹង។ ស្មាតធីវីស៊េរីថ្មីនេះដំណើរការនៅលើបន្ទះឈីបប្រភេទ 4-core A73 processor ភ្ជាប់ដោយរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ព្រមជាមួយបច្ចេកវិទ្យា Wi-Fi 6 ដែលផ្តល់នូវបទពិសោធន៍ក្នុងការតភ្ជាប់ជាមួយប្រព័ន្ធបណ្តាញឥតខ្សែមានប្រសិទ្ធិភាពខ្ពស់។
Xiaomi Redmi Max 100-inch 2025 មានមុខងារ Multi-function screen projection ដែលអាចធ្វើការចែករំលែកមាតិកាកម្សាន្តចេញពីស្មាតហ្វូនទៅកាន់អេក្រង់ទូរទស្សន៍បានយ៉ាងងាយស្រួល និងលឿនរហ័ស។ សម្រាប់ការភ្ជាប់បញ្ជាវិញ គឺអាចធ្វើឡើងតាមរយះឧបករណ៍ Bluetooth voice remote control ជាមួយ NFC Function។ ស្មាតធីវីស៊េរីថ្មីនេះ ដំណើរការជាមួយ HyperOS នឹងគាំទ្រការដំឡើងជាមួយកម្មវិធីក្រុមហ៊ុនផ្សេង (Third-party App) រួមជាមួយមុខងារប្រើប្រាស់ទំនើបដូចជា  Xiaoai, និងvirtual assistant របស់ Xiaomi ផ្ទាល់ដើម្បីធ្វើឲ្យការបញ្ជាដោយសំឡេងកាន់តែមានប្រសិទ្ធិភាព និងភាពឆ្លាតវៃ។
Article image
សម្រាប់តម្លៃវិញ Xiaomi Redmi Max 100-inch 2025 ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ប្រហែល $1,243 ក្នុងទីផ្សារប្រទេសចិន។ ជាមួយគ្នានេះ Xiaomi ក៏មានការបន្ថែមជូននូវឧបករណ៍ Xiaomi TV Speaker 3.1 ដែលមានតម្លៃខ្ទង់ 1,499 យ៉ាន់ថែមទៀតផង សម្រាប់អតិថិជនដែលបានបញ្ជាទិញមុននៅមុនដំណាច់ខែមេសានេះ ដែលការថែមជូន គឺរហូតដល់អស់ពីស្តុកតែម្តង៕