ស្វែងរកពួកយើង:

Xiaomi Redmi Pad Pro បង្ហាញខ្លួនជាថ្មីជាមួយនិងជម្រើស 5G

ដោយ

Koun Jab Luffy

31 ឧសភា 2024 10:24 ព្រឹក

អាន 2 នាទី

Article image
កាលពីមេសាកន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវថេប្លេតជំនាន់ថ្មី Redmi Pad Pro របស់ខ្លួនជាមួយនិងបន្ទះឈីប Snapdragon 7s Gen 2។ បន្ទះឈីបនេះ គឺមានការទ្រទ្រង់នូវម៉ូឌឹម 5G ប៉ុន្តែមិនអាចធ្វើការងារជាមួយនិងប្រព័ន្ធបណ្តាញមួយចំនួនដែលបានធ្វើអោយអ្នកប្រើប្រាស់ពិបាកជាមួយនិងការភ្ជាប់ទៅកាន់ 5G។ ដើម្បីជាការឆ្លើយតបទៅនឹងដំណោះស្រាយនេះ នៅថ្ងៃនេះ ក្រុមហ៊ុនបានបញ្ចេញនូវជំនាន់ថ្មីនៃថេប្លេតនេះ ដែលមានភ្ជាប់ជាមួយ 5G ហើយនិងមានរន្ធ Dual SIM ថែមទៀតផង។
ថេប្លេត Redmi Pad Pro ថ្មីនេះ គឺមានការឌីស្សាញរូបរាងដូចមុនដដែល ដោយមានអេក្រង់ទំហំ 12.1អ៊ីង IPS LCD បង្ហាញចេញបាន 2,560x1,600px resolution និងមានល្បើន 120Hz refresh rate។ បន្ទះអេក្រង់នេះ មានការការពារដោយកញ្ចក់ Gorilla Glass 3 និងមានកម្រិតពន្លឺ 600 nits peak brightness។ ថេប្លេតមានការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយមានរាងមូល ចំនួន 2 គ្រាប់ មួយគ្រាប់បំពាក់កាមេរ៉ាទំហំ 8MP និងមួយគ្រាប់ទៀតមានមាន LED flash។ សម្រាប់កាមេរ៉ាមុខ គឺមានទំហម 8MP។
Article image
Redmi Pad Pro ដំណើរការនៅលើស្បែកមុខកម្មវិធី HyperOS ផ្អែកលប្រព័ន្ធប្រតិបត្តិការ Android 14 ចេញពីប្រអប់តែម្តង។ ថេប្លេតនេះមានថ្មទំហំ 10,000mAh គាំទ្រកម្លាំងសាក 33W fast charging និងមានឧបាល័រចំនួន 4 គ្រាប់ រន្ធ Microphones ចំនួន 2 គ្រាប់ និងរន្ធ microSD slot។ Redmi Pad Pro 5G មានតម្លៃ CNY 1,999 ($275/€255) សម្រាប់ទំហំ 6GB-128GB និងតម្លៃ CNY 2,399 ($330/€305) សម្រាប់ទំហំ 8GB-256GB។ ថេប្លេតនេះមានពណ៌ Dark Grey។
Xiaomi Redmi Pad Pro បង្ហាញខ្លួនជាថ្មីជាមួយនិងជម្រើស 5G