ស្វែងរកពួកយើង:

Xiaomi SU7 Ultra ជម្រើសពណ៌ទឹកប្រាក់ ត្រូវបានគេទម្លាយចេញមុនការប្រកាសជាផ្លូវការណ៌

ដោយ

Koun Jab Luffy

16 កុម្ភៈ 2025 12:55 ថ្ងៃត្រង់

អាន 2 នាទី

Article image
Xiaomi SU7 Ultra គឺជារថយន្តអគ្គិសនីប្រភេទ Sedan ដែលមានសមត្ថភាពខ្ពស់របស់ក្រុមហ៊ុន Xiaomi។ នៅពេលនេះ មានសេចក្តីរាយការណ៌ថា រថយន្តនេះ នឹងមានជម្រើសពណ៌ថ្មី ពណ៌ទឹកប្រាក់ ហើយនឹងបង្ហាញវត្តមាននៅលើទីផ្សារនាថ្ងៃទី 27 ខែកុម្ភៈខាងមុខនេះហើយ ជាមួយតម្លៃ 814,900 យ៉ន់ ដែលប្រហែលជា 111,790 ដុល្លារអាមេរិក។ រថយន្ត SU7 Ultra នេះ គឺមានកម្លាំង 1,526 សេះ និងអាចបង្កើតល្បឿនពី 0km ទៅ 100km ប្រើប្រាស់ពេលតែ 1.98 វិនាទីប៉ុណ្ណោះ។
សូមជំរាបថា Xiaomi SU7 Ultra ចាប់ផ្តើមដាក់អោយមានការបញ្ជាទិញមុននៅលើទីផ្សារចិនតាំងពីខែតុលាឆ្នាំមុនមកម្លេះ។ ដោយរយៈពេលត្រឹម 10 នាទី ប៉ុណ្ណោះរថយន្តនេះ មានការកក់មុនដល់ទៅ 3,680 គ្រឿង ហើយរថយន្តនេះ ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា នឹងបង្ហាញខ្លួនៅខែមីនា 2025 ខាងមុខនេះហើយ។ ប៉ុន្តែទោះជាបែបក្តី លោក Lei Jun ដែលជា Xiaomi CEO បានចេញមកបញ្ជាក់ថា រថយន្ត Xiaomi SU7 Ultra នឹងបង្ហាញខ្លួននៅថ្ងៃទី 27 កុម្ភៈ ហើយនិងគ្រោងលក់អោយបាន 10,000 គ្រឿងនៅត្រឹមឆ្នាំ 2025 ថែមទៀតផង។ កាលពីថ្ងៃទី 11 ខែកុម្ភៈនេះ រថយន្តនេះ ត្រូវបានគេបញ្ជាក់ថា មានល្បឿនលឿនបំផុត បន្ទាប់ពីការតេស្តនៅទីលាន Chengdu Tianfu Circuit។
ជាមួយគ្នានេះកាលពីថ្ងៃទី 14 ខែកុម្ភៈនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវជម្រើសពណ៌ថ្មីទៅលើ SU7 Ultra ដែលមានឈ្មោះថា “Cosmic Silver.” ដែលនេះពណ៌ទី 2 បន្ទាប់ពីពណ៌លឿងសម្រាប់រថយន្តនេះ។ Xiaomi SU7 Ultra ពណ៌ថ្មីនេះ ក៏មានការប្រើប្រាស់នូវក្រចាប់ហ្វ្រាំងជាមួយពណ៌មាន និងមានហ្វ្រាំងពណ៌លឿងទៀតផង។ បន្ថែមពីនេះនៅលើដំបូល ក៏មានការឌីស្សាញជាមួយនិង carbon fiber roof ហើយនិងមានយ៉ាន់កង់ពណ៌ខ្មៅ។ សូមជំរាបថា កន្លងមក Xiaomi បានប្រកាសថា រថយន្ត SU7 Ultra  នឹងមានជម្រើស 5 ពណ៌ ខណៈដែល SU7 កន្លងមក គឺមានជម្រើស 10 ពណ៌។
Article image
Xiaomi SU7 Ultra មានទំហំ 5115/1970/1465mm មានគម្លាតកង់មុខក្រោយ 3000mm។ ផ្នែកខាងក្រោយនៃរថយន្តនេះមាន spoiler ប្រវែង 1560mm និងមានទម្ងន់ 285kg ហើយនឹងប្រើប្រាស់កង់ R21 និងប្រភេទសម្បក Pirelli P Zero 5 tires។ រថយន្ត Xiaomi SU7 Ultra នេះ ក៏មានការតម្លើងនូវឌីសហ្រ្វាំង carbon ceramic brake discs ធំជាងមុន។
Xiaomi SU7 Ultra ជម្រើសពណ៌ទឹកប្រាក់ ត្រូវបានគេទម្លាយចេញមុនការប្រកាសជាផ្លូវការណ៌