ស្វែងរកពួកយើង:

Xiaomi SU7 Ultra Track Edition បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Greater Bay Area Auto Show 2025

ដោយ

Koun Jab Luffy

04 មិថុនា 2025 02:50 រសៀល

អាន 3 នាទី

Article image
នៅឯព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Guangdong-Hong Kong-Macao Greater Bay Area Auto Show ឆ្នាំ 2025 ក្រុមហ៊ុន Xiaomi បានបង្ហាញជាផ្លូវការនូវឡានអគ្គិសនីម៉ូដែលពិសេស គឺ SU7 Ultra Track Edition។
សម្រាប់ឡានអគ្គិសនីម៉ូដែលពិសេសនេះ ឬ Track Professional Package មានតម្លៃថ្លៃជាងម៉ូដែល SU7 Ultra ស្តង់ដារប្រមាណ $1,3880 ដោយសារតែវាត្រូវបានបង្កើតឡើងយ៉ាងពិសេសដោយបានបង្កើនសមត្ថភាពកាន់តែខ្លាំងជាមួយនឹងការបំពាក់បន្ថែមនូវឈុតនៃផ្នែករឹងពិសេសសម្រាប់ដំណើរការនូវប្រព័ន្ធ circuit-focused performance។ កញ្ចប់បន្ថែមដ៏ពិសេសនេះ ត្រូវបានគេរំពឹងថា Xiaomi នឹងបញ្ចេញដាក់លក់ក្នុងពេលឆាប់ៗនេះផងដែរ។
Xiaomi SU7 Ultra Track Edition មានភ្ជាប់មកជាមួយប្រព័ន្ធ Bilstein EVO R ដែលអាចធ្វើការផ្លាស់ប្តូរគ្រប់ទម្រង់ចលនាបាន ជាមួយសំបកកង់ប្រភេទ Pirelli P Zero Trofeo RS ដែលអាចជួយក្នុងការគ្រប់គ្រងក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវ, ប្រព័ន្ធបន្ទះហ្វ្រាំង Endless race-spec brake pads រួមនឹងយ៉ាន់កង់ទំហំ 21-inch ដែលមានការឌីស្សាញកាំជារាងអក្សរ U ទាំងអស់ត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាពក្នុងលក្ខខណ្ឌផ្លូវគ្រប់ប្រភេទ។
Article image
Xiaomi សម្រាប់ម៉ូដែល SU7 Ultra Track Edition នេះ ក៏ត្រូវវបានធ្វើការតេស្តសាកល្បងយ៉ាងម៉ត់ចត់នូវលើដងវិថីក្នុងស្រុក និងក្នុងតំបន់ Nürburgring ក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។ ជាមួយគ្នានេះ Xiaomi ក៏បានធ្វើការកែប្រែថ្មីនៅលើស្លាកសញ្ញា MI ដែលបំពាក់នៅលើក្បាលឡានជាមួយ Carbon Fiber ជាមួយមាសសុទ្ធ 24K រួមជាមួយការកែកុនបន្ថែមនូវរន្ធលំហូរខ្យល់ខាងមុខទាំងពីរឲ្យដំណើរការកាន់តែប្រសើរជាងមុនថែមទៀតផង។
ជាងនេះទៅទៀត Xiaomi ក៏បានធ្វើការប្រើប្រាស់ Carbon Fiber ស្រោបនៅលើផ្នែកដំបូល កន្លុយ Spoiler ខាងមុខក្រោយ ក្តោបកញ្ចក់មើលក្រោយ និងផ្នែកចំហៀងក្រោមទ្វារ side skirt ផងដែរ។ រីនៅផ្នែក Bumper ខាងក្រោយក៏ត្រូវបានកែកុនបន្ថែមថ្មីផងដែរ។
Article image
Xiaomi SU7 Ultra គឺជា Sport Car EV ដែលមានអនុភាពខ្លាំងជាមួយការប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួនបី (tri-motor AWD) ដោយម៉ូទ័រខាងក្រោយទាំងពីររបស់វាជាប្រភេទ V8s អាចផលិតកម្លាំងសរុបបាន 578 សេះ និងម៉ូទ័រខាងមុខជាប្រភេទ V6s មានកម្លាំង 392 សេះ ដែលសរុបកម្លាំងម៉ូទ័រទាំងបីអាចធ្វើបានដល់ 1,548 សេះ ហើយអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 1.98 វិនាទីប៉ុណ្ណោះ និងអាចជាន់ល្បឿន Top Speed បានដល់ 350km/h។
Xiaomi SU7 Ultra បំពាក់កញ្ចប់ថ្មប្រភេទ CATL Qilin II battery ទំហំ 93.7kWh គាំទ្រប្រព័ន្ធសាកភ្លើងតង់ស្យុងខ្ពស់ដល់ 897V ជាមួយកម្រិតសាកភ្លើងស្តង់ដារ 5.2C ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 630km។ ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ SU7 Ultra គឺមិនសូវជាខុសពីបងប្អូនរួមត្រកូលជាមួយគ្នារបស់វា ដូចជា SU7, SU7 Pro និង SU7 Max នោះទេ។ រថយន្តអគ្គិសនី Sedan នេះ មានប្រវែងតួរខ្លួន 5,070mm/ ទទឹង 1,970mm/ កំពស់ 1,465mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។
Article image
នៅផ្នែកខាងក្នុងមានដំឡើងមកជាមួយអេក្រង់បង្ហាញព័ត៌មានទំហំ 7.1-inch, អេក្រង់កម្សាន្តទំហំ 16.1-inch Touch screen, ប្រព័ន្ធ Speaker ចំនួន 21 គ្រាប់ និងកន្លែងសាកភ្លើងស្មាតហ្វូនឥតប្រើខ្សែកំលាំង 50 ចំនួនពីរជាដើម៕
Xiaomi SU7 Ultra Track Edition បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Greater Bay Area Auto Show 2025