ស្វែងរកពួកយើង:

Xiaomi SU7 ទទួលបានការបញ្ជាទិញមុនចំនួនដល់ទៅ 5 ម៉ឺនគ្រឿងក្នុងរយះពេល 27 នាទីប៉ុណ្ណោះ

ដោយ

Koun Jab Luffy

29 មីនា 2024 03:59 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ាក SU7 ចំនួនបីម៉ូដែលនៅទីផ្សារប្រទេសចិនកាលពីម្សិលមិញនេះ។ រថយន្តអគ្គិសនីដំបូងរបស់ Xiaomi គឺមានតម្លៃចាប់ពីខ្ទង់ជាង $30,000។
ហើយអ្វីដែលពិសេសនោះ Xiaomi ក៏បានធ្វើការផលិតម៉ូដែលពិសេសដែលមានឈ្មោះថា SU7 Founders Edition ដែលមានចំនួនកំនត់ត្រឹម 5,000 គ្រឿងប៉ុណ្ណោះ។ ហើយសម្រាប់ម៉ូដែល SU7 Special Founder Edition នេះ នឹងចាប់ផ្តើមក្នុងការនាំចេញដំបូងនៅថ្ងៃទី 03 ខែមេសា ខាងមុខនេះ ហើយតម្លៃក៏នឹងដូចគ្នាជាមួយម៉ូដែល SU7 Standard និង SU7 Max ផងដែរ។
Article image
ហើយអ្វីដែលអស្ចារ្យបំផុតដែល Xiaomi SU7 ធ្វើបានសម្រាប់ការចេញលក់លើកដំបូងនេះ គឺក្រុមហ៊ុនបានទទួលការបញ្ជាទិញមុនរហូតដល់ទៅចំនួន 5 ម៉ឺនគ្រឿងត្រឹមរយះពេលប្រមាណតែ 27 នាទីនៃការបើកទទួលការបញ្ជាទិញប៉ុណ្ណោះ។ ដែលនេះបានបង្ហាញពីការពេញចិត្តខ្លាំងសម្រាប់រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះ។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានរំពឹងទុកផងដែរថា SU7 នឹងទទួលបានជោគជ័យខ្លាំងនៅពេលធ្វើការប្រកាសចេញនៅលើទីផ្សារសកល ដូចគ្នានឹងប្រទេសចិនផងដែរ។
Article image
សម្រាប់ម៉ូដែល SU7 ដែលមិនមែនជាម៉ូដែល Special Founder Edition នឹងត្រូវធ្វើការនាំចេញផ្លូវការណ៍នៅចុងខែមេសា ឆ្នាំ 2024។ ជាធម្មតាការប្រកាសចេញ និងការនាំចេញសម្រាប់រថយន្តរបស់ក្រុមហ៊ុននីមួយៗ គឺមានគម្លាតរយះពេលជាច្រើនខែ ប៉ុន្តែ ផ្ទុយទៅវិញសម្រាប់ Xiaomi វិញ គឺប្រើយុទ្ធសាកដូចគ្នានឹងការប្រកាសចេញ និងការនាំចេញស្មាតហ្វូនរបស់ខ្លួន ដោយគម្លាត គឺគិតរយះពេលជសប្តាហ៍។ ទោះជាយ៉ាងណាសម្រាប់ការប្រកាសចេញលក់នៅលើទីផ្សារសកលសម្រាប់រថយន្តអគ្គិសនីជំនាន់ដំបូងរបស់ខ្លួន Xiaomi មិនទាន់បញ្ជាក់នៅឡើយទេ៕
Xiaomi SU7 ទទួលបានការបញ្ជាទិញមុនចំនួនដល់ទៅ 5 ម៉ឺនគ្រឿងក្នុងរយះពេល 27 នាទីប៉ុណ្ណោះ