
Xiaomi ទើបតែបានធ្វើការចុះបញ្ចីលក់ទូរទស្សន៍ស្មាតធីវីស៊េរីថ្មីឆ្នាំ 2025 របស់ខ្លួនម៉ូដែល TV S mini-LED 75 នៅលើគេទំព័រផ្លូវការណ៍របស់ខ្លួន ដែលនេះ គឺមានន័យថាស្មាតធីវីស៊េរីថ្មីនេះបានត្រៀមរួចរាល់សម្រាប់ការប្រកាសចេញលក់នៅលើទីផ្សារសកលដូចជានៅទីផ្សារប៉ែកអឺរ៉ុប និងទីផ្សារក្នុងតំបន់ជាច្រើនផ្សេងទៀត។
Xiaomi TV S mini-LED 75-2025 បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ពេញគែម ឬហៅថា Metallic full-display ដែលផ្តល់នូវកម្រិត screen-to-body ratio ខ្ពស់បំផុត។ អេក្រង់ស្មាតធីវីស៊េរីថ្មីឆ្នាំ 2025 ប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ QD-mini-LED Technology ដែលមានកម្រិតពន្លឺឯករាជ្យ 512 independent local dimming zones ដែលឲ្យការគ្រប់គ្រងប្រព័ន្ធបញ្ចេញពន្លឺបានក្នុងកម្រិតខ្ពស់ច្បាស់ជាមួយកម្រិត contrast បង្ហាញចេញមានភាពល្អប្រសើរខ្លាំង។
អេក្រង់ស្មាតធីវីនេះមានកម្រិតពន្លឺខ្ពស់ដល់ 1,200nits peak brightness ដែលផ្តល់នូវកម្រិតពន្លឺភ្លឺច្បាស់ទាំងនៅកន្លែងភ្លឺ និងងងឹត។ អេក្រង់របស់ TV S mini-LED 75-2025 គាំទ្របច្ចេកវិទ្យាចាក់ពណ៌កម្រិតស្តង់ដារ covers 94% of the DCI-P3 wide color gamut ជាមួយបច្ចេកវិទ្យាទឹកពណ៌របស់ Xiaomi ផ្ទាល់ដែលធ្វើឲ្យការបង្ហាញចេញផ្ទៃទឹកពណ៌បានច្បាស់ដិតត្រឹមត្រូវ 100%។

ជាមួយគ្នានេះ វាក៏គាំទ្រកម្រិតបង្ហាញដល់ 4K ក្នុងល្បឿន 144Hz រួមជាមួយប្រព័ន្ធ MEMC (Motion Estimation, Motion Compensation) technology) ដែលធ្វើឲ្យអេក្រង់បង្ហាញចេញទទួលបានកម្រិតភាពច្បាស់ក្នុងគុណភាពខ្ពស់កាត់បន្ថយភាពរលកញាត់ជាពិសេសនៅពេលទស្សនាវីដេអូដែលមានសកម្មភាពលឿនបំផុតដូចជា កីឡា ខ្សែភាពយន្ត និងហ្គេមជាដើម។ នៅលើ Xiaomi TV S mini-LED 75-2025 មានដំឡើងមកនូវប្រព័ន្ធបំពងសំឡេងដែលគាំទ្រនូវបច្ចេកវិទ្យាសំឡេង Dolby Vision IQ និង Dolby Atmos ដែលផ្តល់នូវបទពិសោធន៍សំឡេងដ៏អស្ចារ្យបំផុត។ ទន្ធឹមនឹងនេះ ស្មាតធីវីស៊េរីថ្មីនេះ ក៏មានភ្ជាប់មកជាមួយមុខងារ Filmmaker Mode និង IMAX Enhanced content។
សម្រាប់មុខងារពិសេសៗផ្សេងទៀតនៅលើ Xiaomi TV S mini-LED 75-2025 មានដូចជា មុខងារ Game Boost Mode ដែលអាចបង្កើនល្បឿនអេក្រង់ឡើងដល់ 240Hz, រន្ធ HDMI2.1 និងប្រព័ន្ធមុខងារ FreeSync Premium ដែលផ្តល់នូវកម្រិតស្ថិរភាពល្បឿនរហ័សត្រឹម 4ms ល្អបំផុតសម្រាប់ការលេងហ្គេម។ ស្មាតធីវីស៊េរីថ្មីនេះ ដំណើរការលើបន្ទះឈីប Quad Cortex A73 processor ភ្ជាប់មកជាមួយបច្ចេកវិទ្យា AI PQ និង AI SR technologies រួមនឹងមានរ៉េមទំហំ 3GB និងអង្គម៉េមូរីទំហំ 32GB ព្រមជាមួយប្រព័ន្ធបច្ចេកវិទ្យា Wi-Fi6។
TV S mini-LED75-2025 គាំទ្រដំណើរការជាមួយមកម្មវិធី Google TV ដែលមានកម្មវិធីមាតិការកម្សាន្តដល់ទៅជាង 10,000 កម្មវិធី។ គាំទ្រដំណើរការជាមួយមុខងារជំនួយការប្រើប្រាស់ Google Assistant ដែលមានដូចជាមុខងារ hands-free voice control ដែលអនុញ្ញាតិឲ្យធ្វើការស្វែងរកមាតិការកម្សាន្ត និងគ្រប់គ្រង់ឧបករណ៍ Smart Home តាមរយះស្មាតធីវីដោយផ្ទាល់។ ជាពិសេសស្មាតធីវីនេះ គាំទ្រនូវកម្មវិធី free live channels ដែលរួមបញ្ចូលនូវមាតិកាកម្សាន្តដោយឥតគិតថ្ងៃដូចជា កម្មវិធីព័ត៌មាន ខ្សែភាពយន្ត និង reality shows ជាដើម។
មុខងារពិសេសមួយទៀតនោះ គឺ built-in Chromecast ដែលអនុញ្ញាតិឲ្យធ្វើការចែករំលែកមាតិកាកម្សាន្តដូចជាខ្សែភាពយន្ត កម្មវិធីផ្សាយផ្ទាល់ (Show) និងរូបភាពចេញពីស្មាតហ្វូនទៅកាន់អេក្រង់ស្មាតធីវីផងដែរ។ Xiaomi មិនទាន់បានបញ្ជាក់ពីតម្លៃ និងថ្ងៃត្រូវប្រកាសចេញលក់ TV S mini-LED 75 ស៊េរីឆ្នាំ 2025 របស់ខ្លួននៅឡើយទេក្នុងពេលនេះ៕
