ស្វែងរកពួកយើង:

Xiaomi Watch S3 បង្ហាញវត្តមាននៅលើទីផ្សារសកល ជាមួយនិងការឌីស្សាញគែមអេក្រង់ថ្មី និងមានតម្លៃ 160 ដុល្លារ

ដោយ

Koun Jab Luffy

26 កុម្ភៈ 2024 11:14 ថ្ងៃត្រង់

អាន 2 នាទី

Article image
មិ្សលមិញនេះ ក្រុមហ៊ុន Xiaomi បានរៀបចំព្រឹត្តិការណ៌ដ៏ធំមួយដើម្បីបង្ហាញចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Xiaomi 14 series នៅលើទីផ្សារសកល។ នៅក្នូងព្រឹត្តិការណ៌នោះ ក្រុមហ៊ុននេះ ក៏មានការបញ្ចេញនូវផលិតផលថ្មីៗជាច្រើន ទៀតផងដែរ ដែលក្នុងនោះមានដូចជានាឡិកាឆ្លាតវៃ Xiaomi Watch S3 ជាដើម។ សូមជំរាបថា មុនការបង្ហាញវត្តមាននៅ ថ្ងៃនេះ នាឡិកាឆ្លាតវៃថ្មីនេះ បានបង្ហាញចេញនៅលើទីផ្សារប្រទេសចិនរយៈពេលមួយខែរួចមកហើយ។
នាឡិកាឆ្លាតវៃ Watch S3 ថ្មីនេះ មានការឌីស្សាញបែប sports និងមានលក្ខណៈ sleek ដែលមានមុខមូល circular design ហើយនិងមានការចិបគែមអេក្រង់នៅលើនាឡិកាមានកម្រ៉ាស់ស្តើងជាងមុន ដែលផ្តល់អោយការបង្ហាញនៅលើ អេក្រង់នេះបានកាន់តែច្បាស់ជាងមុន។ ជាមួយគ្នានេះនៅលើមុខនាឡិកាឆ្លាតវៃនេះ ក៏មានការបំពាក់នូវមុខងារស្វ័យប្រវត្តិ និងមានការបន្ថែមបទពិសោធន៌ថ្មី និងមានភាពសំបូរបែបថែមទៀតផង។
Xiaomi Watch S3 មានអេក្រង់ទំហំ 1.43-អ៊ីង AMOLED display ល្បឿន 60Hz refresh rate និងមានកម្រិត peak brightness 600 nits ផ្តល់នូវការបង្ហាញនូវពន្លឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ ជាមួយគ្នានេះនៅនាឡិកាឆ្លាតវៃនេះ ក៏មានការបំពាក់នូវសុខភាពជាច្រើន រួមមានដូចជា sleep tracking និងមានមុខងារ heart rate monitoring ហើយនិង មុខវិភាគ stress level analysis ជាដើម។ សម្រាប់មុខងារលំហាត់ប្រាណ នៅលើនាឡិកានេះ ក៏មានតម្លើងនូវប្រព័ន្ធ dual-band satellite positioning system សម្រាប់បញ្ជាក់ពីទីតាំងបានកាន់ល្អជាងមុន។ Xiaomi បានបន្ថែមថា នាឡិកាឆ្លាតវៃ នេះ គឺមានថាមពលថ្ម ដំណើរការបាន 15 ថ្ងៃ នៅពេលសាកពេញម្តង។
Article image
Watch S3 ដំណើរការនៅលើប្រព័ន្ធ HyperOS system និងមានការគាំទ្រនូវ eSIM ថែមទៀតផង។ Xiaomi Watch S3 នឹងមានតម្លៃ €149 (~$161) សម្រាប់ទីផ្សារអឺរ៉ុប ហើយនិងមានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។
Xiaomi Watch S3 បង្ហាញវត្តមាននៅលើទីផ្សារសកល ជាមួយនិងការឌីស្សាញគែមអេក្រង់ថ្មី និងមានតម្លៃ 160 ដុល្លារ