ស្វែងរកពួកយើង:

Xiaomi YU7 AWD សាកពេញម្តងរត់បាន 760km តម្លៃជាង 3 ម៉ឹនដុល្លារ គ្រោងនឹងបង្ហាញខ្លួននៅខែមិថុណា

ដោយ

Koun Jab Luffy

03 កុម្ភៈ 2025 11:07 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រសួង MIIT របស់ប្រទេសចិន ទើបតែបញ្ចេញនូវព័ត៌មានថ្មីមួយចំនួនទាក់ទងជាមួយនិងអាគុយសម្រាប់ប្រើប្រាស់នៅលើឡានអគ្គិសនីស៊េរីថ្មី Xiaomi YU7 AWD។ បើតាមការបញ្ជាក់មុននេះ បាននិយាយថា ឡាន YU7 គឺជាម៉ូដែលដំបូងរបស់ Xiaomi ដែលមានការឌីស្សាញរូបរាង និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីប្រជែងជាមួយនិងឡាន Tesla Model Y  ហើយម៉ូដែលថ្មីនេហ នឹងបង្ហាញវត្តមាននៅលើទីផ្សារនាខែមិថុនា ឬខែកក្កដាខាងមុខនេះហើយ ជាមួយនិងម៉ូដែល RWD និង AWD ហើយនិងមានតម្លៃចាប់ពី 250,000 យ៉ន់ ប្រហាក់ប្រហែល 34,500 ដុល្លារ។
សម្រាប់កម្លាំងអតិបរមារបស់ម៉ូទ័រមុខក្រោយនលើរថយន្តនេះ គឺមាន 220kW (295 សេះ) និង 288kW (386 សេះ) និងមានការគាំទ្រដោយអាគុយ Lithium ចំនួន 3 ជម្រើស។ បើផ្អែកទៅលើស្តង់ដារនៃ CLTC cruising ranges គឺមានចាប់ពី 750km, 760km និង 670 km។ ជាមួយនិងការប្រើប្រាស់ថាមពល 14.9kWh គឺអាចរត់បាន 100km។
Article image
រថយន្តទាំងបីម៉ូដែលនេះ គឺមានទម្ងន់ 2405kg ហើយនិងរត់បានខ្ពស់បំផុតដល់ទៅ 253 km/h។ នៅពេលនេះ នៅមិនទាន់មានការប្រកាសចេញនូវទិន្នន័យរបស់ម៉ូដែល RWD នៅឡើយទេ។ បើតាមការបញ្ជាក់កន្លងមកធ្លាប់និយាយថា សម្រាប់កម្លាំងអតិបរមារបស់ម៉ូទ័រក្រោយ គឺមានកម្លាំង 235kW (315 សេះ) និងមានការគាំទ្រដោយថាមពលអាគុយ lithium iron phosphate battery packs ហើយនឹងអាចរត់បានលឿនបំផុតដល់ទៅល្បឿន 240km/h។
Article image
ឡានអគ្គិសនី Xiaomi YU7 មានតួខ្លួនប្រវែង 4999mm និងទទឹងប្រវែង 1996mm ហើយនិងមានកំពស់ 1600mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 3000mm។ ផ្អែកតាមការបង្ហាញរូបភាពខាងលើនេះ មានការព្យាករណ៌ថា ក្រុមហ៊ុន Xiaomi អាចនឹងមានការប្រកាសចេញច្រើនម៉ូដែល រួមមានដូចជា standard, Pro និង Max trims ជាដើម។ បន្ថែមពីនេះ សម្រាប់ប្រព័ន្ធ lidar នៅលើដំបូល YU7 ក៏នឹងបន្តប្រើប្រាស់នូវប្រព័ន្ធបើកបរស្វ័យប្រវត្តិដែលមានការអភិវឌ្ឍន៍ដោយខ្លួនឯងដដែល។